Harvey Law Group (HLG) បង្ហាញពីប្រទេសចំនួន ៥ ដែលនាំមុខគេ សម្រាប់កម្មវិធីធ្វើអន្តោប្រវេសន៍តាមរយ: ការវិនិយោគ រួមជាមួយនិងសារ:ប្រយោជន៍ សម្រាប់ការផ្លាស់ប្តូរទីលំនៅ និងរបៀបរស់នៅ
រាជធានីភ្នំពេញ ឆ្នាំ ២០១៨៖ នៅឆ្នាំ ២០១៦ ចំនួនប្រជាជនដែលមានទ្រព្យធនខ្ពស់ មានអត្រាកើនឡើងចំនួន ៣,៥% ដល់ទៅ ២២៦.៤៥០ នាក់។ ទ្រព្យសម្បត្តិរួមរបស់ពួកគេក៏មានការកើនឡើង នៅឆ្នាំ ២០១៦ ដោយ រីកចម្រើនចំនួន ១,៥% ទៅដល់ 27 trillion ដុល្លារ។ ទីក្រុង ញូវយ៉ក (New York) នៅតែរក្សាតំណែងជា ទីក្រុង ដែលមានទ្រព្យធនខ្ពស់ធំជាងគេនៅលើពិភពលោក ខណ:ដែលទីក្រុងស្ថិតក្នុងតំបន់ហិរញ្ញវត្ថុលំដាប់ពិភពលោក ពីរផ្សេងទៀត នោះគឺ ទីក្រុង ហុងកុង និងទីក្រុង តូក្យូ នៅតែរក្សាតំណែងលំដាប់ ទីពីរ និង ទីបី។ ប្រសិនបើ តំបន់អាមេរិកខាងជើង មានកំណើនខ្លាំងក្លា ជាងគេនៅឆ្នាំ ២០១៦ នោះតំបន់អាស៊ី នៅតែជាតំបន់តែមួយគត់ ដែលអាចទទួលបានការកើនឡើងគួរអោយកត់សម្គាល់លើចំនួនទ្រព្យធននេះ ដោយមានអត្រាកើនឡើង ដល់ ទៅ ៣,៥%។ ចំណែកទីផ្សារនៃចំនួនប្រជាជនដែលមានទ្រព្យសម្បត្តិមហាសាលជាសាកល នៅក្នុង តំបន់អាស៊ី ក៏មានការកើនឡើងថេរ និងមានអត្រាច្រើនជាង ២៦% នៅអំឡុងឆ្នាំ ២០១៦ ហើយមានការកើនឡើងច្រើន ជាង ១៨% គិតពីមួយទសវត្ស កន្លងទៅ។

ចំនួនបុគ្គលដែលមានទ្រព្យសម្បត្តិមហាសាល ត្រូវបានគេរំពឹងថានឹងពង្រីកខ្លួនយ៉ាងឆាប់រហ័ស នៅបណ្តា ប្រទេស ដែលមានកំណើនខ្ពស់ផ្សេងទៀត នៅតំបន់អាស៊ី។ ទីផ្សារចំនួន ១០ ដែលបង្កើតទៅជា សមាគម ប្រទេសនៅតំបន់ អាស៊ីអាគ្នេយ៍ ឫ អាស៊ាន(ASEAN) បានក្លាយខ្លួនទៅជាតំបន់សេដ្ឋកិច្ចធំជាងគេ ជាប់ចំណាត់ ថ្នាក់ទី ៦ នៅលើពិភពលោក ហើយនឹងត្រូវបានគេព្យាករណ៍ថា អាចនឹងក្លាយជាម្ចាស់ចំណាត់ថ្នាក់ទី ៤ នៅ ត្រឹមឆ្នាំ ២០២៥។

កាលពីឆ្នាំកន្លងទៅ មហាសេដ្ឋីប្រាក់លាន ចំនួន ៨២.០០០ នាក់ បានធ្វើការផ្លាស់ទីលំនៅ ពីប្រទេសកំណើត របស់ពួកគេ។ ចំនួននេះបានបង្ហាញពីអត្រាកើនឡើងចំនួន ២៨% ធៀបនឹងចំនួនអ្នកផ្លាស់ទីលំនៅ ឫ ធ្វើ អន្តោ- ប្រវេសន៍ ដែលមានទ្រព្យសម្បត្តិ ចំនូន ៦៤.០០០ នាក់ កាលពីឆ្នាំ ២០១៥។
ភាពពេញនិយមដែលមានការកើនឡើងក្នុងរង្វង់ ប្រជាជនកម្ពុជា ដែលមានទ្រព្យសម្បត្តិទាំងនេះ គឺមានបំណង ដើម្បីទទួលបានសិទ្ធិស្នាក់នៅ នៅបណ្តាប្រទេសដែលអភិវឌ្ឍន៍ ឫ ដើម្បីទទួលបានសញ្ជាតិទីពីរ។
មានមូលហេតុជាច្រើនដែលអ្នកមានទ្រព្យសម្បត្តិទាំងនោះ ធ្វើការដាក់ពាក្យចូលទៅក្នុងកម្មវិធីទាំងអស់នេះ ដែលក្នុងនោះរួមមាន ដើម្បីសុវត្ថិភាព និងចល័តភាពផ្ទាល់ខ្លួន។