កូវីដ-១៩
ក្រសួងរកឃើញអ្នកឆ្លងថ្មី 05នាក់ជាករណីឆ្លងក្នុងសហគមន៍ទាំងអស់ និងអ្នកជាសះស្បើយ 23នាក់
BY Khmernote Media
April 30, 2022
នៅថ្ងៃទី30 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 05នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ទាំងអស់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 23នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,251 នាក់, ករណីជាសះស្បើយសរុប 133,073 នាក់ និងស្លាប់សរុប 3,056 នាក់៕
