PR

ឃើញគេចោលកំប៉ុងទាំងសម្បក និងសម្បកកញ្ចប់ 2Kgរបស់ធីផត ស្តាយអើយស្តាយ 24សម្បកដូរបានធីផតអ៊ិចស្ត្រា ១កំប៉ុង! រកឯណាបាន?

BY
Liny Chan
May 1, 2022

រាជធានីភ្នំពេញ៖ ពិតៗរបស់គេណា៎! ឃ្លាខាងលើនេះជាពាក្យសម្តីពិតរបស់អតិថិជនធីផត ដែលនិយាយប្រាប់ក្រុមការងារផ្ទាល់ថា ” កាលមុនមិនទាន់មានកម្មវិធីសន្សំសម្បកធីផត ដូចជាមិនសូវប៉ះពាល់អារម្មណ៍ប៉ុន្មានទេ ប៉ុន្តែឆ្នាំចុងក្រោយនេះ ឱ្យតែចេញក្រៅឃើញគេចោលកំប៉ុងទាំងសម្បក និងសម្បកកញ្ចប់ 2Kg របស់ទឹកដោះគោខាប់ធីផតម្តងៗ និយាយពីថាក្នុងចិត្ត ស្តាយអើយស្តាយ ចង់តែទៅរើសយកមកបកសម្បកហើយវេចយកមកផ្ទះ ព្រោះសន្សំគ្រប់ 24សម្បកដូរបានធីផតអ៊ិចស្ត្រា 1កំប៉ុង រកឯណាបានលោកអើយ! ”
មិនមែនជាលើកទី1 ទេដែលយើងទទួលបានសម្តីដ៏មានអត្ថន័យទាំងអស់នេះ ហើយ ធីផត ពិតជាទទួលបានការពេញចិត្តពីសំណាក់អ្នកប្រើប្រាស់ពិតមែន។ យ៉ាងណាក្តី កម្មវិធីសន្សំគ្រប់ 24សម្បកប្តូរបានធីផត1កំប៉ុង បានជម្រុញទឹកចិត្តដល់បងៗជាម្ចាស់អាជីវកម្មដែលបើកលក់ជាប្រភេទភេសជ្ជ:គ្រប់ប្រភេទ ជាតូបកាហ្វេតូចធំ ហាងបង្អែម ឬហាងទឹកកាឡុក ល ក៏ដូចជាអ្នកប្រើប្រាស់នៅតាមផ្ទះនោះទេ សុទ្ធតែបានចូលរួមសន្សំជាមួយសម្បកផលិតផលរបស់ធីផតប្តូរយកធីផត ដែរក្នុងនោះមានដូចជាទឹកដោះគោខាប់កំប៉ុង ឬទឹកដោះគោខាប់ 2 គីឡូ និងទឹកដោះគោស្រស់ធីផតអ៊ិចស្រ្តា។

គួររំលឹកដែរថា កម្មវិធីសន្សំសម្បកធីផតទាំង 3 នេះ (គ្រប់ចំនួន 24 សន្លឹក) គឺប្តូរបានទឹកដោះគោស្រស់ធីផតអ៊ិចស្ត្រា 1 កំប៉ុងភ្លាមៗ ហើយថែមទាំងមានឱកាសចាប់រង្វាន់ផ្សងសំណាងសម្រាប់កម្មវិធីប្រចាំឆ្នាំ «ធីផត លក់ដាច់លេខ 1 ទទួលបានភ្លាម និងឱកាសឈ្នះកាន់តែធំ!» ថែមទៀតផង ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ គឺគ្រាន់តែសរសេរឈ្មោះ លេខទូរសព្ទ និង អាសយដ្ឋាននៅលើសម្បកផលិតផលធីផតទាំង3 និងយកទៅប្តូរផ្ទាល់ជាមួយបុគ្គលិកធីផតទូទាំងខេត្តក្រុងទាំងអស់ ឬតាមរយ:លេខ 099 211311 ។

សូមបញ្ចាក់ថាកម្មវិធីប្តូរសម្បកធីផតនេះ ចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែសីហា ឆ្នាំ 2022 ហើយការចាប់រង្វាន់នឹងគ្រោងធ្វើនៅក្នុងខែកញ្ញា ឆ្នាំ 2022 ។ កុំភ្លេចណាពេលប្រើធីផតអស់ ត្រូវរក្សាសម្បកទុកសន្សំកុំឱ្យខាត ថាមិនត្រូវសំណាងមកដល់ ឆ្នាំនេះស្រាប់តែមានឱកាសឈ្នះរង្វាន់ធំ ប្រាកដជាគ្រប់ទឹកហ្មង!

បញ្ជាក់៖ អតិថិជន ធីផត អាចធ្វើការប្តូរសម្បកជាមួយអ្នកលក់ធីផតផ្ទាល់ក៏បាន ឬទំនាក់ទំនងមកកាន់លេខទូរសព្ទ 099 211311 ឬ Facebook page: www.facebook.com/FN.CambodiaOfficialPage រៀងរាល់ម៉ោងធ្វើការក៏បាន។ បុគ្គលិកធីផតនឹងរង់ចាំរៀបចំប្តូរសម្បកជូនអតិជនគ្រប់ៗគ្នា!

ធីផត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ទូទាំងប្រទេសកម្ពុជាដែលតែងតែគាំទ្រនូវផលិតផលទាំងអស់របស់ ធីផត កន្លងមក។ សូមកុំភ្លេចបន្តតាមដានគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន F&N Cambodia ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រមទាំងអាចរីករាយជាមួយកម្មវិធីប្រូម៉ូសិនពិសេសៗទាន់ពេល៕

Share This Post: