សិល្បៈ

លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា»

BY
Khmernote Media
May 2, 2022

លោក ហេង ឡុង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា»​។ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់ លោក ហេង ឡុង ជា «ឧកញ៉ា» ហើយនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២។

គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra គឺលោក ព្រាប សុវត្ថិ ក៏ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤២២/៤៤៣ ដែលបានឡាយព្រះហស្ថលេខា ដោយសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២នេះ៕

 

Share This Post: