PR

Royal Enfield បញ្ចប់រដូវកាលទី II នៃ Busted Knuckles Build-off ដ៏ល្បីល្បាញរបស់ខ្លួន

BY
Liny Chan
May 9, 2022

● អ្នកចែកចាយ ៥នាក់ ,ម៉ូតូដែល Custom ៥គ្រឿង -មហិច្ឆតាតែមួយ – បញ្ចេញការស្រមើលស្រមៃរបស់អ្នកដើម្បីបង្កើត Twins 650 ដែលអ្នកចង់បានបំផុត
● Royal Enfield បានប្រកាសការប្រកួតបង្កើតផ្ទាល់ខ្លួនដ៏គួរឱ្យរំភើបបំផុតមួយ – Busted Knuckles Build-off Season II
● ម៉ូតូផ្ទាល់ខ្លួនដែលមានភាពខុសប្លែកគ្នាពិសេសដែលបង្កើតឡើងដោយ Royale M/C NZ, Surfside Sydney, Revelry Sydney, Moto Max Perth និង Fast Fuel Albury

អូស្ត្រាលី និងនូវែលសេឡង់ ខែមេសា ឆ្នាំ 2022៖ ក្រុមហ៊ុន Royal Enfield ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកផ្នែកម៉ូតូធុនមធ្យម (250cc-750cc) ថ្ងៃនេះបានបញ្ចប់រដូវកាលទី II នៃ Busted Knuckles Build-off ដែលជាការប្រកួតប្រជែងការច្នៃម៉ូតូផ្ទាល់ខ្លួនដ៏ល្បីបំផុតមួយ។ ក្រុមហ៊ុនចែកចាយ Royal Enfield នៅទូទាំងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ត្រូវបានស្នើសុំឱ្យផ្លាស់ប្តូរលើម៉ូឌែល 650 Twins និង Himalayan ទៅជាម៉ូតូផ្ទាល់ខ្លួន (Custom) ដែលពួកគេជ្រើសរើស។ នេះ​ជា​លទ្ធផល​ដែលម៉ូតូផ្ទាល់ខ្លួន (Custom) មួយចំនួនត្រូវបានផលិតឡើង។

– MotoMax Perth – អ្នកកែច្នៃទៅលើម៉ូឌែល Interceptor 650 Twin Scrambler

លោក Ric Steele ដែលជាអ្នកចែកចាយម៉ូតូ របស់ Royal Enfield តាំងពីឆ្នាំ2015 បាននិយាយថា៖ “ការបង្កើត scrambler ចេញពី Interceptor ថ្មី គឺជាជម្រើសដ៏ល្អមួយ ដោយសារតែលក្ខណៈនៃការជិះ និងដៃចង្កូតរបស់ម៉ូតូពីរោងចក្រមក ហើយវាក៏ជាម៉ូតូកេរដំណែលមួយដែលអាចជិះបានគ្រប់ផ្លូវត្រឡប់​ទៅ​កាលីហ្វ័រញ៉ា និងវប្បធម៌លើឆ្នេរខ្សាច់នៃចុងទសវត្សរ៍ឆ្នាំ1960 ដោយសារភាពពេញនិយមរបស់វាជាមួយអ្នកជិះស្គីនៅឆ្នេរសមុទ្រភាគខាងលិចនាពេលនោះ។ ម៉ាស៊ីនរបស់ scrambler នៅលើដងផ្លូវ នៃ Interceptor 650 Twin Scrambler មានបំពាក់ចានការពារកុំឱ្យដក់ទឹក,កុងទ័រថ្មី,កែបដែលដេរដោយដៃ និងចង្កៀងមុខបែប bates ឡូយខ្លាំង។ ការរចនាស្អាតខ្លាំង នឹងត្រូវបានសាងសង់ឡើងសម្រាប់គ្រប់ស្ថានភាពផ្លូវ”។

– Revelry Cycles Sydney អ្នកច្នៃលើម៉ូឌែល 650 Twin Salt Racer

លោក Salt Racer ម្ចាស់ហាង Revelry Cycles Sydney ឈ្មួញដែលបានចាប់ផ្តើមលក់ Royal Enfields ក្នុងឆ្នាំ 2014 បានបើកបង្ហាញ 650 Twin Salt Racer។ ម៉ូតូនេះពីដំបូងត្រូវបានបង្កើតឡើងនៅអាមេរិក។ frame ដែលច្នៃផ្ទាល់ខ្លួន (Custom) ត្រូវបានបង្កើតឡើងតាំងពីដំបូង ហើយនៅពេលដែល frame ត្រូវបានសាងសង់ឡើង ការបំពេញឱ្យម៉ូតូនេះទៅជាម៉ូតូដែលល្អ និងដំណើរការលឿនគឺកាន់តែពិបាក។ ចំណុចសំខាន់អាចជាម៉ាស៊ីន Royal Enfield 650 Twin ប៉ុន្តែសមត្ថភាពរបស់ម៉ាស៊ីនត្រូវបានកើនឡើងដល់ទៅ 960cc ជាមួយនឹងឧបករណ៍បំពងធំ S&S និងឧបករណ៍ទប់លំនឹង។ ជាមួយគ្នានេះ ម៉ូតូនេះក៏ត្រូវបានបំពាក់តួបិទបើកដែលធ្វើឡើងដោយ Revelry ខ្លួនឯង និងឧបករណ៍ផ្លាស់ប្តូរខ្យល់ ហើយក្បាលចម្រោះ រួមទាំងបំពង់ស៊ីម៉ាំងដែលត្រូវបានច្នៃផ្ទាល់ខ្លួន (Custom) មានសម្លេងខ្លាំង។

-Fast Fuel Albury – ‘Dr. No’ GT 650 Twin Cafe Racer

លោក Lincoln Smart ជាម្ចាស់ម៉ូតូ Fast Fuel Motorcycles របស់ Albury និងអ្នកប្រណាំងម៉ូតូប្រភេទ cafe ដ៏ល្អបំផុត។ Royal Enfield GT 650 Twin ដែលត្រូវបានច្នៃថ្មី ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ នឹងត្រូវបានបង្កើតឡើងសម្រាប់ការដំឡើងចុងក្រោយបំផុតនៃ Busted Knuckles Bike Build-off របស់ម៉ាក។ គ្រឿងដំឡើងនៅលើម៉ូតូនេះ មកពី C-Racer នៅប្រទេសក្រិក មុនពេល​ដែលវាត្រូវបានបំពាក់លើម៉ូតូនេះ។ លោក Linc បានបង្កើតវាឡើងដើម្បីធ្វើឱ្យវាកាន់តែស៊ីគ្នាទៅនឹងរូបភាពនៃការសាងសង់ម៉ូតូ ដែលគាត់បានស្រមើលស្រម៉ៃ។ លោកបាននិយាយថា៖ “ម៉ូឌែលនេះ បំពាក់ភ្លើងហ្វ្រាំងបញ្ចូលទៅក្នុងផ្នែកខាងក្រោយ ប៉ុន្តែយើងពិតជាចង់ឱ្យវាមានភាពរលោង ដូច្នេះយើងបានកែប្រែដោយផ្លាស្ទិក ដើម្បីឱ្យមានរូបរាងតូចបំផុតតាមដែលយើងចង់បាន”។ ជាមួយគ្នានេះដែរ ដំបូងឡើយបំពង់ស៊ីម៉ាំង ត្រូវប្រើបំពង់នៅក្នុងស្រុក ប៉ុន្តែក៏មានការកែប្រែដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់រូបរាងទាំងមូលរបស់ម៉ូតូ ដោយអ្នកផ្គត់ផ្គង់បានឮពីបំពង់ស៊ីម៉ាំងដែលតូចហើយវែងរបស់ Linc ទើបធ្វើឱ្យមានការផ្លាស់ប្ដូរដោយសំអាងថា អ្នកប្រណាំងមានអ្វីដែលប្លែកជាង និងល្អជាងនេះ ហើយមិនបាច់និយាយច្រើនទេ ពួកគេស្តាប់ទៅពិតជាអស្ចារ្យណាស់។

-Royale Motorcycles, Hamilton – No. 55 GT 650 Production Racer

ដោយទទួលយកការបំផុសគំនិតពីស៊េរីផលិតកម្ម Royal Enfield ហាង ‘GT Cup’ Production Racing របស់ប្រទេសឥណ្ឌា បានសម្រេចចិត្តថា ពួកគេនឹងសាកល្បងអ្វីដែលស្រដៀងគ្នា ប្រសិនបើវាមិនដូចទៅនឹងម៉ូតូកីឡាពេក។ ជាមួយគ្នានេះ ខណៈពេលដែលអ្នកប្រហែលជាគិតថា ម៉ូតូស្ព័រគឺ មិនដូចទៅនឹង GT Enfield អ្នកត្រូវចាំថាអ្នកប្រណាំងម៉ូតូប្រភេទ cafe ពីដើមដែលបានបំផុសគំនិត GTs គឺជាការគោរពចំពោះអ្នកប្រណាំង Isle of Man TT នៃទសវត្សរ៍ទី 50 និងឆ្នាំ 60 ។ ទាំងនេះ គឺជាម៉ូតូកីឡានៅសម័យរបស់ពួកគេ ដូច្នេះការបង្កើតម៉ូតូប្រណាំងថ្មីចេញពីម៉ូឌែល 650 twin គឺជារឿងដែរជៀសមិនរួចឡើយ។ ជាក់ស្ដែងកង់ទំហំ 17 អ៉ីញត្រូវបានបំពាក់ដោយកៅស៊ូសម្រាប់ប្រណាំង Pirelli Diablo រួមទាំងស្បែកជើងកវែងទំហំ 120mm នៅផ្នែកខាងក្រោយ។ ដើម្បីឱ្យក្លាយជាម៉ូតូសម្រាប់ប្រណាំង ក្រុមការងារក៏បានសាងសង់ប្រព័ន្ធផ្សងតាមបំណង សម្រាប់ទាញវត្ថុក្តៅដើម្បីចេញពីម៉ាស៊ីន ហើយពួកគេបានជ្រើសរើសផ្នែកខាងចុងរបស់ HP Corse ដែលមានជាតិអ៊ីដ្រូហ្វ័រសម្រាប់បន្ថែមនូវភាពរស់រវើកនៃការប្រណាំង ហើយមិនមានការសង្ស័យថាម៉ាស៊ីនល្អជាងនេះផងដែរ។ ភាពងាយស្រួលនៃការប្រើប្រាស់នេះក៏ត្រូវបានពង្រីកដល់តួរបស់កង់ផងដែរ ដូចជា៖ ផលិតពីដែក មិនមែនអាលុយមីញ៉ូមទេ ហើយវានឹងកាន់តែងាយស្រួលសម្រាប់ហាងដែលច្នៃផ្ទាល់ខ្លួន ឬអ្នកសាងសង់នៅផ្ទះដើម្បីកែប្រែឆ្អឹងរបស់ GT។

-SurfSide Motorcycle Garage, Sydney – ‘No. 40’ Himalayan 650 Twin

ក្រុម Surfside បានរួបរួមគ្នាសម្រាប់ Busted Knuckles Bike Build-off ឆ្នាំ 2022 របស់ Royal Enfield ដើម្បីបង្កើតម៉ូតូកែច្នៃដ៏អស្ចារ្យ។ ការរំពឹងទុកជាច្រើនដែលមិនធ្លាប់បានឃើញនៅលើ 650 Twin Himalayan ដែលជាទីពេញនិយមរបស់អ្នកគាំទ្រ ចាប់តាំងពីម៉ាស៊ីនភ្លោះបានវាយលុកទីផ្សារក្នុងឆ្នាំ 2018។ ការកែច្នៃថ្មីនេះ រួមមានឧបករណ៍ S&S 856cc នៅក្នុងម៉ូឌែលនេះ ហើយយើងមាន Hallam Engineering ចុះនៅទីក្រុង Melbourne ធ្វើជាប្រធានសម្រាប់ពួកយើង។ ឥឡូវនេះម៉ូតូនេះមានសន្ទះស្នប់បិទបើកធំជាងមុន, បូម និងសន្ទះបិទបើករបស់ Hallam ។ បន្ថែមពីលើចំណុចនេះ ពួកគេបានបន្ថែមឧបករណ៍បិទបើកដែលមានទំហំធំ និង Verex ដែលផលិតឡើងដោយ Tassie ដែលត្រូវបានតភ្ជាប់បំពង់ចំនួនពីរទៅបំពង់តែមួយ។ ម៉ូតូនេះមានទម្ងន់ ៨២​គីឡូក្រាម ជាមួយធុងសាំងធំ និងមាន​កម្លាំង​ជាង 70 hp។ ដើម្បីបញ្ចប់ការសាងសង់ តួអាលុយមីញ៉ូមថ្មីរបស់ Tommy ត្រូវបានបំពេញបន្ថែមជាមួយនឹងសំបកកង់រថយន្ត Mitas off-road, ការពន្លាត swingarm និងការបំប្លែង monoshock និង YSS shocks។ លើសពីនេះក៏មាន Garmin Montana 700i ដ៏ឡូយ ជាមួយនឹងប៊ូតុង SOS។

បន្ថែមពីលើនេះ លោក Anuj Dua នាយក – ធុរកិច្ចអន្តរជាតិ – APAC Royal Enfield បាននិយាយថា៖ “ការសាងសង់ផ្ទាល់ខ្លួន (Custom) ដែលបានបង្ហាញនៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិកបង្ហាញថាម៉ូតូ Royal Enfield គឺជាផ្ទាំងក្រណាត់ដ៏ល្អឥតខ្ចោះ សម្រាប់ការប្តូរបានគ្រប់បែបទៅតាមចិត្ត។ អូស្ត្រាលី និងនូវែលសេឡង់មានទេពកោសល្យសាងសង់ផ្ទាល់ខ្លួន (Custom) ដ៏ល្អបំផុតមួយចំនួនដែលយើងបានឃើញគ្រប់ទីកន្លែងក្នុងពិភពលោក។ លើសពីនេះអ្វីដែលធ្វើឱ្យរដូវកាលទី2 នៃ Busted Knuckles ពិសេស គឺអ្នកចែកចាយរបស់យើងដែលជាផ្នែកសំខាន់របស់កម្មវិធីនេះ។ ដោយសារអ្នកដែលមានចំណង់ចំណូលចិត្តជិះម៉ូតូជាច្រើននៅទូទាំង ANZ យើងមានសហគមន៍ដ៏រឹងមាំមួយ ដែលចូលចិត្តប្ដូរម៉ូតូរបស់ពួកគេតាមអ្វីដែលពួកគេចង់បាន ដើម្បីបង្ហាញពីបុគ្គលិកលក្ខណៈ និងស្ទាយរបស់ពួកគេ។ ជាមួយនឹងការសាងសង់សុទ្ធសាធ និងសាមញ្ញ ម៉ូតូរបស់យើង គឺស័ក្តិសមឥតខ្ចោះសម្រាប់ការបង្ហាញពីភាពច្នៃប្រឌិត តាមរយៈការបញ្ចេញមតិតែមួយគត់របស់អ្នកបង្កើតផ្ទាល់ខ្លួន ដ៏ល្អបំផុតនៅទូទាំងពិភពលោក។ ក្រៅពីការរចនាយ៉ាងពិសេស និងដើម្បីបង្កើត​ការ​សាង​សង់​ដ៏​ស្រស់​ស្អាត Royal Enfield បាន​និង​កំពុងជំរុញការក្ដោបក្ដាប់ជាមួយនឹងការបង្កើតតាមចិត្ត ទាក់ទងនឹង​នឹង​សមត្ថភាពរបស់ម៉ូតូ​ផង​ដែរ។ ជាក់ស្ដែងនៅប្រទេសអូស្ត្រាលី យើងមានគម្រោងសាងសង់ផ្ទាល់ខ្លួនជាង 25រួចហើយ ហើយយើងពិតជាជឿជាក់ ថាកម្មវិធីសាងសង់ផ្ទាល់ខ្លួន (custom) របស់យើងផ្តល់ឱ្យអ្នកសាងសង់នូវឱកាសដើម្បីស្វែងយល់ពីភាពច្នៃប្រឌិតរបស់ពួកគេ ក៏ដូចជាជំរុញទឹកចិត្តអ្នកសាងសង់ក្នុងស្រុក និងអ្នកចូលចិត្តជិះម៉ូតូផងដែរ”។

អំពី Royal Enfield
យីហោម៉ូតូចាស់ជាងគេ ហើយនៅតែបន្តការផលិត គឺ Royal Enfield បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ ១៩០១។ ពីប្រភពដើមរបស់អង់គ្លេសរោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ១៩៥៥ ជាកន្លែងឈរជើងដែល Royal Enfield នាំមុខការរីកចម្រើនក្នុងការជិះម៉ូតូធុនមធ្យមរបស់ឥណ្ឌា។ Royal Enfields កំពុងបញ្ចូលនូវភាពមិនស៊ាំញាំ អាចដំណើរការបានល្អ និងរីករាយក្នុងការជិះ ដែលជាម៉ូតូសម្រាប់ការរុករក និងការបញ្ចេញនូវគំនិតរបស់ខ្លួនឯង នេះជាវិធីសាស្រ្តមួយដែលយីហោហៅថា ការជិះម៉ូតូប្រាកដ។

ការដាក់បង្ហាញជួរដ៏ប្រណីតរបស់ Royal Enfield រួមបញ្ចូលទាំង Meteor 350 cruiser ស៊េរីថ្មីទាំងអស់, Interceptor 650 និង កូនភ្លោះ Continental GT 650 , ម៉ូតូផ្សងព្រេង Himalayan រួមទាំង Bullet 350 និង Classic 350 ។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។

ជាផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ប្រតិបត្តិការតាមរយៈក្រុមហ៊ុនចែកចាយទ្រង់ទ្រាយធំ ៩២១ និងហាងលក់រាយ ៦៣៨ នៅតាមទីក្រុង និងទីប្រជុំជនធំៗ ទាំងអស់ក្នុងប្រទេសឥណ្ឌា និងនាំចេញទៅប្រទេសជាង ៦០ នៅជុំវិញពិភពលោក។ រោងចក្រផលិតបែបទំនើបទាំង ២ របស់ក្រុមហ៊ុននេះមានទីតាំងនៅ Oragadam និង Vallam Vadagal ជិត Chennai។ ហើយថ្មីៗនេះក្រុមហ៊ុន Royal Enfield បានវិនិយោគនៅក្នុងមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួន ២ គឺនៅទីក្រុង Bruntingthorpe ចក្រភពអង់គ្លេស និងទីក្រុង Chennai ប្រទេសឥណ្ឌា ហើយនៅឆ្នាំ២០២០ បានបើកអង្គភាពដំឡើងដំបូងនៅខាងក្រៅប្រទេសឥណ្ឌានៅ Buenos Aires ប្រទេសអាហ្សង់ទីន។ ជាមួយនឹងការកើនឡើងជាង ១៧% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ហើយការលក់នៅលើទីផ្សារអន្តរជាតិកើនឡើង ៩៦% ក្នុងឆ្នាំ២០១៩-២០២០ Royal Enfield គឺជាអ្នកនាំមុខគេនៅក្នុងទីផ្សារម៉ូតូខ្នាតមធ្យម៕

Share This Post: