ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ លក់ផលិតផល WHITENING REPAIR FOOT CTEAM គ្មានការទទួលស្គាល់ពីក្រសួង

    BY Khmernote Media May 7, 2022
    ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ លក់ផលិតផល WHITENING REPAIR FOOT CTEAM គ្មានការទទួលស្គាល់ពីក្រសួង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផល WHITENING REPAIR FOOT CTEAM គ្មានការទទួលស្គាល់ពីក្រសួងសុខាភិ​បាល។

    ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក មានគណនីឈ្មោះ Dr.Fitness II កំពុងផ្សព្វផ្សាយលក់ផលិតផលឈ្មោះ WHITENING REPAIR FOOT CTEAM គ្មានលេខប្រវេទន៍ ឬបញ្ជិកាពីក្រសួងសុខាភិបាល គិតត្រឹ​មថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

    ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញឱសថ ឬផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមពិនិត្យមើលតាបត្រប្រវេទន៍ដែលមានបិទលើសំបកវេចខ្ចប់ ហើយតាបត្រដែលត្រឹមត្រូវគឺមានពីរផ្នែក ១.ផ្នែកខាងលើមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណ ២.ផ្នែកខាងក្រោមមានលេខប្រវេទន៍ ដូចមានគំរូភ្ជាប់ជាមួយ។

    ក្រសួងសុខាភិបាល សូមជម្រាបជូនដំណឹងបងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ជឿការផ្សព្វផ្សាយផលិតផលគ្មានលេខប្រវេទន៍ ឬបញ្ជិកា ខាងលើជាបន្តទៀត និងឈប់ប្រើប្រាស់ផលិតផលនោះ ព្រោះផលិតផលនេះមិនអាចធានាបាននូវគុណភាព និងអាចធ្វើអោយប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស់ទៀតផង។

    ម្ចាស់គណនីបណ្ដាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬផ្សព្វផ្សាយផលិតផលគ្មានលេខប្រវេទន៍​ ឬបញ្ចិកាខាងលើជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធទាំងឡាយដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលគ្មានលេខប្រវេទន៍ ឬបញ្ជិកាខាងលើ ទៅតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថជាធរមាន ៕

    ប្រភព៖ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង

    Share This Post: