ក្រសួងពាណិជ្ជកម្ម៖ អ្នកលក់មិនត្រូវលក់ ចែកចាយផលិតផលទំនិញដែលអាចបង្ក គ្រោះថ្នាក់ដល់សុខភាព ឬផលិតផលមានប្រភពមិនច្បាស់លាស់
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៦ នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹង ដោយបញ្ជាក់ថា អ្នកលក់មិនត្រូវលក់ ចែកចាយផលិតផលទំនិញដែលអាចបង្ក គ្រោះថ្នាក់ដល់សុខភាព ឬផលិតផលមានប្រភពមិនច្បាស់លាស់។

ក្នុងសេចក្ដីជូនដំណឹងនេះដែរ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ជម្រាបជូន ដល់ម្ចាស់ក្រុមហ៊ុន/សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និងសាធារណជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបថា៖ ក្នុងគោលបំណង អនុវត្តឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់សកម្មភាព ឆ្លៀតឱកាសនាំចូល ចែកចាយ ផ្គត់ផ្គង់ ផលិតផលទំនិញដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ឬផលិតផលទំនិញ ជាប់បម្រាមនាំចូល ឬផលិតផលមានប្រភពមិនច្បាស់លាស់ និង ដើម្បីធានាបាននូវការធ្វើធុរកិច្ចប្រកបដោយសុចរិត និងការពារបាននូវសុខុមាលភាពសាធារណៈ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមធ្វើការណែនាំ ដូចខាងក្រោម៖


ប្រភព៖ ក្រសួងពាណិជ្ជកម្ម