ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ បញ្ហាព្រំដែន និងភាពតានតឹង បង្កឡើងដោយប្រទេសជិតខាង បង្ហាញយ៉ាងច្បាស់ថា កម្ពុជាចាំបាច់ត្រូវពង្រឹងសមត្ថភាពផលិតក្នុងស្រុក

    BY SOMATEY June 26, 2026
    សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ បញ្ហាព្រំដែន និងភាពតានតឹង បង្កឡើងដោយប្រទេសជិតខាង បង្ហាញយ៉ាងច្បាស់ថា កម្ពុជាចាំបាច់ត្រូវពង្រឹងសមត្ថភាពផលិតក្នុងស្រុក

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ការប្រែប្រួលខ្សែច្រវាក់ផ្គត់ផ្គង់ ការប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម និងភាពតានតឹងភូមិសាស្ត្រនយោបាយ កម្ពុជាក៏មិនអាចគេចផុត ពីផលប៉ះពាល់ទាំងនេះបានឡើយ។

    តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូតូច និងមធ្យម លើកទី៣ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ខាងមុខនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលេចថា បញ្ហាព្រំដែន និងភាពតានតឹង ដែលបង្កឡើងដោយប្រទេសជិតខាង បានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាចាំបាច់ត្រូវពង្រឹងសមត្ថភាពផលិតក្នុងស្រុក កសាងខ្សែច្រវាក់ផ្គត់ផ្គង់ជាតិ និងពង្រីកទីផ្សារសម្រាប់សហគ្រាសក្នុងស្រុកឱ្យកាន់តែរឹងមាំ។

    សម្តេច បានបន្តថា ក្នុងស្ថានភាពបែបនេះ សហគ្រាស ធុនមីក្រូ តូច និងមធ្យម មិនត្រឹមតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងស្នូលក្នុង ការបង្កើតការងារ ជំរុញនវានុវត្តន៍ ពង្រឹងសន្តិសុខសេដ្ឋកិច្ច និងលើកកម្ពស់ភាពធន់របស់ប្រទេស៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay