ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កំណើនទេសចរជាតិឈានដល់ជាង ២០,៣លាននាក់ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦

    BY soknita June 26, 2026
    កំណើនទេសចរជាតិឈានដល់ជាង ២០,៣លាននាក់ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦

    តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៦ នេះ បានបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជា បន្តបង្ហាញសញ្ញាវិជ្ជមានក្នុងឆ្នាំ២០២៦ ដោយចំនួនភ្ញៀវទេសចរជាតិធ្វើដំណើរកម្សាន្តក្នុងស្រុក បានកើនឡើងដល់ជាង ២០,៣លាននាក់ ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៦ ដែលស្មើនឹងកំណើន ៥៤,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

    កំណើននេះ សម្រេចបានតាមរយៈការអនុវត្តយន្តការគន្លឹះទាំង៦ សម្រាប់ជំរុញវិស័យទេសចរណ៍ និងការដាក់ចេញនូវយុទ្ធនាការទេសចរណ៍ថ្មីៗ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះមានយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» និង «រដូវកាលទេសចរណ៍សាមគ្គីភាព» ដែលបានរួមចំណែកជំរុញការធ្វើដំណើរកម្សាន្តក្នុងស្រុក និងបង្កើនភាពទាក់ទាញនៃគោលដៅទេសចរណ៍នៅទូទាំងប្រទេស។

    ទន្ទឹមនឹងនេះ សុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម ព្រមទាំងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងកម្សាន្តជាច្រើននៅតាមរាជធានី-ខេត្ត បានរួមចំណែកបង្កើតបរិយាកាសអំណោយផល និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តក្នុងស្រុកកាន់តែច្រើន។

    ជាពិសេស ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមគោលដៅទេសចរណ៍សំខាន់ៗ បានជួយបង្កើនជម្រើសសម្រាប់ភ្ញៀវទេសចរ និងជំរុញឱ្យប្រជាពលរដ្ឋស្វែងយល់ពីសក្តានុពលទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្ររបស់កម្ពុជាកាន់តែទូលំទូលាយ។

    សូមបញ្ជាក់ថា កំណើនភ្ញៀវទេសចរជាតិជាង ២០,៣លាននាក់ ក្នុងរយៈពេលត្រឹម៥ខែនេះ ត្រូវបានចាត់ទុកថាជាសញ្ញាវិជ្ជមាន បង្ហាញពីភាពរឹងមាំនៃទីផ្សារទេសចរណ៍ក្នុងស្រុក ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ទេសចរណ៍ទូទាំងប្រទេស៕

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay