សប្បាយភ្នែកទៀតហើយ! ត្រៀមទស្សនាកម្មវិធី Cambodian Idol រដូវកាលថ្មី ម៉ោង 8 យប់នេះ!!!
- May 8, 2022
បន្ទាប់ពីបញ្ចប់រដូវកាលចាស់យូរគួរសម ពេលនេះកម្មវិធីដ៏ល្បីខ្ទរខ្ទារពេញលំដាប់ពិភពលោក Cambodian Idol នឹងចាក់ផ្សាយសប្តាហ៍ដំបូងក្នុងរដូវកាលថ្មីទី4 ហើយ។

នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស ម៉ោង 8 យប់នេះនឹងក្លាយជាពេលវេលាដ៏រំភើបរបស់មហាជនទូទាំង ប្រទេស ដែលរង់ចាំទស្សនាកម្មវិធីដ៏មានប្រជាប្រិយភាពមួយនេះ។ កំពូលគណៈកម្មការដ៏លេចធ្លោទាំង 4រូប អ្នកនាង ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណារាជ លោក ណុប បាយ៉ារិទ្ធ និង កញ្ញា សុខ សីឡាលីន នឹងបង្ហាញវត្តមានកាត់ក្តីជ្រើសរើសបេក្ខជនដែលមានសម្ថតភាពឲ្យរួមដំណើរជាមួយកម្មវិធី។
សណ្ឋាគារ Rosewood ក្នុងអាគារ វឌ្ឍនៈ ដ៏ប្រណីតខ្ពស់ស្កឹមស្កៃដាច់គេក្នុងក្រុងភ្នំពេញ នឹងរំលេចចេញជារូបភាពដ៏អស្ចារ្យក្នុង ការប្រឡងចម្រៀងដ៏គួរឲ្យចង់ទស្សនា វគ្គ Judge Audition នេះ។
តើគ្រប់យ៉ាងនឹងអស្ចារ្យយ៉ាងណា? រង់ចាំទស្សនាម៉ោង 8 យប់នេះទាំងអស់គ្នា សប្តាហ៍ដំបូងនៃ កម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលថ្មីទី4 ៕





- Share This Post:






