ស្អាតហើយ ពូកែទៀត! បេក្ខជន ជី ស្រីណែត កូនស្រីតារាកំប្លែងជើងចាស់លោកពូ កុយ ចូលប្រឡងចម្រៀង Cambodian Idol
- May 9, 2022
កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី4 វគ្គ Judge Audition សប្ដាហ៍ទី១ មានបេក្ខជនមកពីបណ្ដារាជធានី-ខេត្ត ជាច្រើនរូប បានដាក់ពាក្យចូលមកប្រឡង នៅចំពោះមុខគណៈកម្មការ ដើម្បីក្លាយខ្លួនជាតារាចម្រៀងអាជីព នៅក្នុងផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ជ័យលាភី ទទួលបានប្រាក់រង្វាន់ ១០០លានរៀង។

ងាកមកមើលបេក្ខជន ជី ស្រីណែត អាយុ ២១ឆ្នាំនេះវិញ ដែលជាកូនស្រី តារាកំប្លែងជើងចាស់លោកពូកុយ បានដាក់ពាក្យចូលប្រកួតប្រឡងប្រជែង បកស្រាយបទ “នឹកភូមិភ្នំធំ ” ក្រោយពីបកស្រាយបទចម្រៀងនេះចប់ សមត្ថភាពខាងសិល្បៈ ពិតជាមានដុងពីកំណើតដូចជាឪពុកមែន ប៉ុន្តែក៏មានចំនុចខាតច្រើន ទោះបីជាខ្វះខាតច្រើនគណៈកម្មការ បានសម្រេចចិត្តឲ្យបេក្ខជន ជី ស្រីណែត អាចទៅវគ្គបន្តទៀតបានផងដែរ។ តោះមកដឹងពីការបកស្រាយបទចម្រៀងរបស់បេក្ខជន យ៉ាងណា ទៅទស្សនាវីដេអូទាំងអស់គ្នា៖
- Share This Post:






