តស៊ូណាស់! បេក្ខជន ភៀន ភារិន ជិះម៉ូតូតាំងពីខេត្តបាត់ដំបង មកដល់រាជធានីភ្នំពេញ ដើម្បីចូលរួមប្រឡងចម្រៀង Cambodian Idol
- May 9, 2022
កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី4 វគ្គ Judge Audition សប្ដាហ៍ទី១ មានបេក្ខជនមកពីបណ្ដារាជធានី-ខេត្ត ជាច្រើនរូប បានដាក់ពាក្យចូលមកប្រឡង នៅចំពោះមុខគណៈកម្មការ ដើម្បីក្លាយខ្លួនជាតារាចម្រៀងអាជីព នៅក្នុងផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ជ័យលាភី ទទួលបានប្រាក់រង្វាន់ ១០០លានរៀង។

បើក្រឡេកមកមើលបេក្ខជន ភៀន ភារិន មកពីខេត្តបាត់ដំបង អាយុ ២៧ឆ្នាំ រឿងដ៏គួរកំសត់នោះត្រង់ថាបេក្ខជនរូបនេះ ជិះម៉ូតូតាំងពីខេត្តបាត់ដំបង មកដល់ភ្នំពេញ ដោយអាស្រ័យសុំផ្ទះប្រជាពលរដ្ឋស្នាក់នៅ ដើម្បីបានមកប្រកួតប្រឡងនៅក្នុងកម្មវិធីកម្រិតពិភពលោក។ បេក្ខជន ភារិន បានបកស្រាយបទ “ខ្ចីលុយម៉ែក្មេក” ពោលពេញទៅដោយសមត្ថភាពមិនឲ្យចាញ់បេក្ខជនផ្សេងៗ ជាមួយភាពកំប្លុងកំប្លែង បូករួមជាមួយកាយវិការដ៏រស់រវើក ធ្វើឲ្យគណៈកម្មារសើចទប់មាត់មិនជាប់ និងសរសើបេក្ខជនរូបនេះ ធ្វើបានយ៉ាងល្អទៀតផងដែរ គួរបញ្ជាក់ថា បេក្ខជននេះ ត្រូវគណៈកម្មារប្រកាសព្រមៗគ្នាតែម្ដង អាចទៅវគ្គបន្តបាន។ តោះទៅទស្សនាទាំងអស់គ្នា៖
- Share This Post:






