កូនស្រី កវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន អោយដកសាច់ភ្លេង និងទំនុកច្រៀងចេញភ្លាម ក្រោយបេក្ខជន ភៀន ភារិន កាឡៃបទដើម “ម្តាយក្មេកមកលេង” មកប្រឡងក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤
- May 10, 2022
កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី4 វគ្គ Judge Audition សប្ដាហ៍ទី១ មានបេក្ខជនមកពីបណ្ដារាជធានី-ខេត្ត ជាច្រើនរូប បានដាក់ពាក្យចូលមកប្រឡង នៅចំពោះមុខគណៈកម្មការ ដើម្បីក្លាយខ្លួនជាតារាចម្រៀងអាជីព នៅក្នុងផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ជ័យលាភី ទទួលបានប្រាក់រង្វាន់ ១០០លានរៀង។ ក្នុងនោះមានបេក្ខជនម្នាក់ឈ្មោះ ភៀន ភារិន បានបកស្រាយបទ “ខ្ចីលុយម៉ែក្មេក” ដែលកាឡៃបទដើមពីបទ សែនឈឺចិត្ត (ម្តាយក្មេកមកលេង) រស់ សេរីសុទ្ធា ដែលជាស្នាដៃ កវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន មកប្រឡង។

ថ្មីៗនេះកូនស្រី កវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន បានចេញមុខប្រតិកម្មថា ៖ “យើងខ្ញុំជាក្រុមគ្រួសារសូម សំណូមពរម្ដងហើយម្ដងទៀតបញ្ឈប់ការយកស្នាដៃមរតកដើមយកមកច្រៀងបំពានបំផ្លាញសិទ្ធស្នាដៃកវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន បទ សែនឈឺចិត្ត (ម្តាយក្មេកមកលេង) រស់ សេរីសុទ្ធា ច្រៀងមានដាក់ក្នុងប្រលោមលោករឿងពិតរបស់ម្ដាយខ្ញុំ យកមកក្រឡៃដាក់ពាក្យថ្មី (ខ្ចីលុយម៉ែក្មេក) អ្នកដែលយកបទ មកក្រឡៃ រហូតមាន អ្នកមិនដឹងយកមកប្រលង ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក ធ្វើអោយក្មេងជំនាន់ក្រោយយល់ច្រឡំ បទចម្រៀង មិនគិតពីម្ចាស់ដើម សូមឆាប់ដកសាច់ភ្លេង ទំនុកច្រៀងចេញ មិនអនុញ្ញាតិទេ បើពុំនោះទេ ត្រូវប្រឈមនឹងច្បាប់កម្មសិទ្ធបញ្ញា។ សូមបញ្ជាក់ថាពួកខ្ញុំគាំទ្រស្នាដៃកូនខ្មែរបង្កើតថ្មី តែមិនក្រឡៃបទ ម្ចាស់ដើម. កន្លងមក ដូច រឿងនាយចឺម យក បទ នឹកភូមិភ្នំធំ មកក្រឡៃ ធ្វើអោយក្រុមគ្រួសារខ្ញុំចេញមុខ តវ៉ា .កាលនោះមានមនុស្សជាច្រើនគិតថា ម្តាយខ្ញុំបានប្ដឹងបាន លុយ បានអី ហើយដើរ រករឿងគេ គ្រាន់តែយកបទចម្រៀងមក ច្រៀងថ្មី សោះ .តាម ការពិតក្រុមគ្រួសារខ្ញុំមិនដែលប្ដឹងអ្នកណា រី បានសំណងពី នរណាម្នាក់ទេ .តើខុសទេដែលម្ចាស់ដើមទាមទារថែរក្សាកម្មសិទ្ធិ បទចម្រៀងរបស់ខ្លួន? សូមមានសុខភាពល្អ ដល់ បងប្អូនគ្រប់ៗគ្នាដែលគាំទ្រចម្រៀងមរតកដើម អរគុណ ដោយក្តីគោរពពីនាងខ្ញុំ ប៊ុនឈឿន សូរីវិល័យ ជាកូនស្រី (អ្នកកាន់ផេករបស់លោកប៉ា គង្គ ប៊ុនឈឿន)”



- Share This Post:






