អតិថិជនជាច្រើនបង្ហាញការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងចំពោះព្រឹត្តិការណ៍ដាក់តាំងលក់ផលិផលថែរក្សាសម្ផស្សលំដាប់លេខ១ មកពីតៃវ៉ាន់នៅក្នុងផ្សារទំនើបអ៊ីអន២
ភ្នំពេញ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅក្នុងព្រឹត្តិការណ៍ដាក់តាំង និងដើរបង្ហាញផលិតផលថែរក្សាសម្ផស្សលំដាប់លេខ១ នាំចូលមកពីប្រទេសតៃវ៉ាន់ ដែលផលិតតាមបច្ចេកវិទ្យាប្រទេសជប៉ុន ធ្វើឡើងនៅក្នុងផ្សារទំនើបអ៊ីអន២ ជាន់ផ្ទាល់ដី នាថ្ងៃទី២៣ ខែវិច្ឆិកាម្សិលមិញនេះ មានបងប្អូនប្រជាពលរដ្ឋខែ្មរ និងភ្ញៀវបរទេសយ៉ាងកុះករបានមកទស្សនា និងសាកសួរព័ត៌មានជាច្រើនអំពីផលិតផលថ្មីនេះ ដើម្បីទទួលបាននូវបទពិសោធន៍បន្ថែមទៀត ក្នុងការថែរក្សាសម្ផស្សរបស់ខ្លួន។
លោក ខេវិន អូវ ជាប្រធាន និងលោកស្រី អាយរិន លី ជាអនុប្រធានក្រុមហ៊ុន Angel Face Cambodia បានមានប្រសាសន៍ថា ផលិតផលថែរក្សាសម្ផស្សលេខ១មកពីតៃវ៉ាន់ ដែលផលិតតាមបច្ចេកវិទ្យាជប៉ុននេះ គឺមានការវេចខ្ចប់លក្ខណៈម៉ាកដើម មានវិញ្ញាបនបត្រ ISO និងអាជ្ញាប័ណ្ណបើករោងចក្រ ដែលត្រូវនឹងតម្រូវការអាកាសធាតុប្រទេសកម្ពុជា ក្នុងការស្រាវជ្រាវផលិតផលថែរក្សាសម្ផស្សនេះ។ លោក និងលោកស្រីបន្តថា ឥឡូវនេះ ក្រុមហ៊ុនមានអ្នកតំណាងចំនួន២៥ខេត្ត-ក្រុងនៅទូទាំងប្រទេស មានភ្នាក់ងារចែកចាយជាង៣០០ភ្នាក់ងារ ហើយថា ក៏មានតារាជាច្រើនរូបបានប្រើប្រាស់ និងគាំទ្រផលិតផល Angel Face ផងដែរ។ លោក ខេវិន អូវ និងលោកស្រី អាយរិន លី បន្ថែមថា ផលិតផលម៉ាសបិទមុខធ្យូងឬស្សីមិនដូចជាម៉ាសធម្មតាដទៃទៀតទេ ដោយសារវាអាចលាងសម្អាតជាតិកខ្វក់នៅក្នុងស្បែកមុខបានយ៉ាងល្អ ពីព្រោះវាមានសារធាតុជំពូកអាស៊ីដសរីរាង្គ និងទឹកខ្មេះឬស្សី ដែលអាចជួយស្បែកមុខស្រូបយកសារធាតុចិញ្ចឹមបានល្អ ។ ចំណែកឯហ្វូមពពុះលាងសម្អាតមុខវិញ ជាប្រភេទហ្វូមដែលបន្ថែមសារធាតុពពុះម្យ៉ាងហៅថា Amino Acids ដែលអាចលាងសម្អាតជាតិខ្លាញ់ដែលកខ្វក់នៅលើស្បែកមុខ និងធ្វើឱ្យស្បែកមុខសស្អាត នៅពេលលាងសម្អាត ហើយមិនធ្វើឱ្យស្បែកមុខស្ងួត ថែមទំាងជួយបង្កើនសន្សើមលើផ្ទៃមុខ និងធ្វើឱ្យស្បែកមុខភ្លឺថ្លាទន់រលោង។
លោកប្រធាន និងលោកស្រីអនុប្រធានបញ្ជាក់ទៀតថា សាប៊ូកក់សក់ Macaroon ជាបច្ចេកទេសរបស់ជប៉ុន ដែលផលិតនៅតៃវ៉ាន់ ហើយផលិតឡើងសម្រាប់អាកាសធាតុនៅប្រទេសកម្ពុជា និងជាសាប៊ូកក់សក់លំដាប់នៅសាឡន។ ផលិតផលសាប៊ូនេះដែរ ក៏មានសារធាតុ Amino Acids ដែលអាចលាងសម្អាតស្បែកក្បាលបានយ៉ាងជ្រៅ លាងសម្អាតជាតិប្រេងលើស្បែកក្បាល និងទប់ស្កាត់មិនអោយមានអង្គែ។ ដោយឡែកប្រេងវីតាមីនលាបលសក់ Macaroon extraordinary oil ប្រេង Argen និងប្រេង Jojoba គឺមានប្រសិទ្ធភាពក្នុងការព្យាបាលសក់ខូច កាត់បន្ថយទាក់សក់ ជាពិសេសមានប្រសិទ្ធភាពខ្លាំងសម្រាប់អ្នកដែលមានសក់វែង និងសក់ខូចដោយសារលាបពណ៌សក់ អ៊ុតសក់ ឬកៀបសក់៕