ធ្លាប់តែជាអ្នករាំរបស់គណៈកម្មការ! បេក្ខជន ជ័យ សុខតារា មកបង្ហាញសមត្ថភាពច្រៀង ធ្វើឲ្យគណៈកម្មការលោកណុប បារិទ្ធ ទប់ទឹកភ្នែកមិនជាប់
- May 16, 2022
កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី4 វគ្គ Judge Audition សប្ដាហ៍ទី២ ដែលបានមានបេក្ខជនជាច្រើនរូប មកដាក់ពាក្យប្រឡង បង្ហាញពីសមត្ថភាព ទេពកោសល្យ ដើម្បីក្លាយខ្លួនជាម្ចាស់ពានរង្វាន់ ទទួលទឹកប្រាក់ ១០០លានរៀល និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស។

មកមើលបេក្ខជន ជ័យ សុខតារា អាយុ ២០ឆ្នាំ មកពីរាជធានីភ្នំពេញ បេក្ខជនរូបនេះធ្លាប់ជាកូនក្រុមរាំរបស់គណៈកម្មការ ណុប បាយ៉ារិទ្ធ មកបង្ហាញសមត្ថភាព និង suprise លោក ណុប បាយ៉ារិទ្ធ ដែលកន្លងមកបេក្ខជនរូបនេះ មិនដែលបង្ហើបឲ្យដឹងថា ចេះច្រៀង ឬក៏អត់នោះឡើយ។ បេក្ខជន ជ័យ សុខតារា បកស្រាយបទ “Perfect” ធ្វើគណៈកម្មការ លោក ណុប បាយ៉ារិទ្ធ ទប់ទឹកភ្នែកមិនជាប់ បានស្រក់ទឹកភ្នែកនៅចំពោះមុខបេក្ខជន និងរំភើបក្រោយដឹងថា កូនក្រុមរបស់ខ្លួនមិនត្រឹមតែជាអ្នករាំទេ តែបែរជាមកបង្ហាញសមត្ថភាពថ្មីមួយទៀត ច្រៀងបានយ៉ាងល្អ និងពិរោះថែមទៀត។ គណៈកម្មការផ្សេងទៀត ក៏បានសរសើរទៅលើសមត្ថភាពរបស់បេក្ខជនរូបនេះ ធ្វើបានយ៉ាងល្អ និងបានសម្រេចចិត្តឱ្យ បេក្ខជន ជ័យ សុខតារា អាចទៅវគ្គបន្តទៀតបានផងដែរ។ តោះទៅទស្សនាវិដេអូទាំងអស់គ្នា៖
- Share This Post:






