អ្នកជំនាញជនជាតិជប៉ុន បកស្រាយពីការកក់សក់រាល់ថ្ងៃ-ដកសក់ស្កូវ ក៏ដូចជាបញ្ហាសរសៃសក់ជាច្រើន
- BY
- autoadmin
- May 17, 2022
ប្រជាជនជប៉ុនជាច្រើនមានចម្ងល់ជាច្រើនអំពីសុខភាពស្បែកក្បាល ឬសក់របស់ពួកគេ ដូចជា តើចាំបាច់ត្រូវកក់សក់រាល់ថ្ងៃដែរឬទេ? តើការដកសក់ស្កូវនឹងធ្វើឱ្យសក់សដុះលឿនឬអត់? និងទទួលទានអ្វីដែលធ្វើឱ្យសក់ស្អាតនិងរឹងមាំជាដើម។ តោះមកស្វែងរកចម្លើយចំពោះសំណួរដែលគេសួរញឹកញាប់ ពីអ្នកឯកទេសសក់ជនជាតិជប៉ុន និងស្វែងយល់ពីវិធីសាស្រ្តផ្សេងៗនៃការព្យាបាល ការថែទាំ និងថែទាំសក់ឱ្យបានត្រឹមត្រូវ៖

សំណួរ៖ តើខ្ញុំគួរកក់សក់រាល់ថ្ងៃទេ? ចម្លើយ៖ មិនចាំបាច់កក់សក់រាល់ថ្ងៃទេ ប្រសិនបើអ្នកនៅផ្ទះ ឬមិននៅកន្លែងដែលធ្វើឱ្យសក់របស់អ្នកកខ្វក់។ ប៉ុន្តែប្រសិនបើចេញក្រៅហើយមានញើស ឬធូលីលើសក់ អ្នកគួរកក់សក់ដើម្បីឲ្យសក់ស្អាត។ ទោះជាយ៉ាងណាក៏ដោយជម្រើសនៃសាប៊ូកក់សក់ត្រូវតែត្រូវបានជ្រើសរើសដោយយោងទៅតាមស្ថានភាពនៃស្បែកក្បាល នឹងការពារស្បែកក្បាលមិនឱ្យស្ងួត និងមិនធ្វើឱ្យស្បែកក្បាលរមាស់ រហូតបង្កទៅជាបញ្ហារលាក។
សំណួរ៖ តើការដកសក់ស្កូវនឹងធ្វើឱ្យដុះសក់ស្កូវមកវិញរឺទេ? ចម្លើយ៖ មិនមានភស្តុតាងដែលថាការដកសក់ស្កូវនឹងពន្លឿនការលូតលាស់សក់ស្កូវទេ។ ប៉ុន្តែការដកសក់ស្កូវចេញធ្វើឲ្យខូចអេពីធីលីយ៉ូមលើស្បែកក្បាល ដូច្នេះហើយសក់ថ្មីមិនអាចផុសចេញពីក្រោមស្បែកឡើយ ទើបបណ្តាលអោយវាលូតលាស់នៅក្រោមស្បែកក្បាល បង្កអោយកើតជាបញ្ហារលាកស្បែកក្បាល។ លើសពីនេះ ការដកសក់ស្កូវម្តងហើយម្តងទៀត នឹងធ្វើឱ្យខូចឫសសក់ ហើយនៅទីបំផុតនាំឱ្យសក់ស្តើង។
សំណួរ៖ តើការទទួលទានសារាយសមុទ្រជួយអោយសក់ដុះក្រាស់រឺទេ? ចម្លើយ៖ ទោះបីសារ៉ាយសមុទ្រសម្បូរទៅដោយសារធាតុរ៉ែដូចជា ស័ង្កសី និងជាតិដែក ដែលជួយឱ្យសក់មានសុខភាពល្អ ប៉ុន្តែអ្នកក៏ត្រូវញ៉ាំអាហារសម្បូរប្រូតេអ៉ីន និងវីតាមីន ដើម្បីពង្រឹងសក់។

អត្ថបទ៖ Bee
- Share This Post:






