បេក្ខនារី ជួប ស្រីកែវ ដែលប្រឡង Cambodian Idol បង្ហោះសារអន់ចិត្តយ៉ាងខ្លាំង ដែលត្រូវអ្នកលេងហ្វេសប៊ុកមួយចំនួនប្រមាថ មើលងាយ លេងសើច រូបរាងរបស់គាត់
- May 17, 2022
កញ្ញា ជួប ស្រីកែវ ដែលមនុស្សជាច្រើនធ្លាប់បានស្គាល់ថា គឺជាបេក្ខនារីនៅរាជធានីភ្នំពេញ បានចូលរួមប្រកួតប្រឡងចម្រៀងកម្រិតលំដាប់ពិភពលោក Cambodia Idol កាលយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ប៉ុន្តែគួរអោយសោកស្តាយចំពោះកញ្ញា ជួប ស្រីកែវ ដែលមិនអាចទៅវគ្គបន្តទៀតបាន ដោយកញ្ញាទទួលបាន Yes តែ២ប៉ុណ្ណោះពីគណៈកម្មការ។

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កញ្ញា ជួប ស្រីកែវ បានរៀបរាប់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក្រោយឃើញមានមនុស្សមួយចំនួនតូច រិះគន់ចំពោះរូបកាយរបស់ខ្លួន និងបានចូលទៅខមិនពាក្យមិនល្អៗជាច្រើន រហូតដល់នាងបាននិយាយបែបនេះថា៖ “ខ្ញុំចង់ធ្វើការអរគុណដល់រូបរាងមួយនេះដែរស្ថិតនៅជាមួយខ្ញុំ20ឆ្នាំ+មកហើយ ដែរត្រូវទទួលរងការប្រម៉ាត វាយប្រហារ ព្យុះភ្លៀង សម្ពាធផ្លូវកាយ&ផ្លូវចិត្តរកអ្វីមកនិយាយមិនចេញ!។ ពេលខ្លះសើចទៅជាមួយគេដើម្បើកុំអោយគេគិតថាយើងប្រកាន់ច្រើន ទាំងក្នុងចិត្តចង់ប្រាប់គេថាខ្ញុំមិនចូលចិត្តទេ ខ្ញុំអន់ចិត្ត ខ្ញុំខូចចិត្ត តែក៏ខំខាំមាត់នៅក្នុងចិត្តមកវិញថាអត់អីទេ តិចទៀតទៅគេសាំហ្នឹងរូបរាងយើងហើយ ខ្ញុំទៅប្រលងនេះខ្ញុំបានត្រៀមចិត្តរួចហើយសម្រាប់ពាក្យរិះគន់ តែមិននឹកស្មានថាពាក្យខ្លះគ្រាន់តែឃើញហើយខ្ញុំយំតែម្ដង។ អរគុណបងប្អូនដែរលើកទឹកចិត្តប្អូន អរគុណសម្រាប់ពាក្យល្អៗ . ពេលខ្ញុំឡើងប្រលងហើយធ្វើអោយខ្ញុំឃើញសង្គមនេះកាន់តែច្បាស់ ថាយើងគ្រាន់តែធាត់ក៏ខ្ញុំខុសដែរ “៕








- Share This Post:






