សិល្បៈ

វីដេអូនៅកន្លែងកើតហេតុ ដែលកញ្ញា សុវត្ថិឌី ធារិកា និងក្រុមគ្រួសារជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាន

BY
Khmernote Media
May 17, 2022

ព្រះវិហារ៖ តារាចម្រៀង សុវត្ថិឌី ធារិកា និងក្រុមគ្រួសារបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយ បណ្តាលឲ្យលោកឪពុក និងអ្នកម្តាយរបស់កញ្ញា សុវត្ថិឌី ធារិកា បានទទួលមរណភាព ចំណែកឯកញ្ញា ប្អូនប្រុស និងលោកយាយ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ខណៈដែលនាងត្រឡប់មកពីកម្មវិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការវេទទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ចំណែកឯរថយន្តរងគ្រោះម៉ាក Lexus RX300 ផ្លាកលេខ ភ្នំពេញ 2BJ-1672៕

Share This Post: