ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាណិតណាស់! សុវត្ថិឌី ធារិកា រៀបរាប់ទាំងទឹកភ្នែកអំពីហេតុការណ៍ ដែលមួយប៉ព្រិចភ្នែកធ្វើឲ្យកញ្ញាបាត់បង់អ្នកមានគុណទាំង២ (មានវីដេអូ)

    BY Khmernote Media May 18, 2022
    អាណិតណាស់! សុវត្ថិឌី ធារិកា រៀបរាប់ទាំងទឹកភ្នែកអំពីហេតុការណ៍ ដែលមួយប៉ព្រិចភ្នែកធ្វើឲ្យកញ្ញាបាត់បង់អ្នកមានគុណទាំង២ (មានវីដេអូ)

    ព្រះវិហារ៖ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ តារាចម្រៀង សុវត្ថិឌី ធារិកា និងក្រុមគ្រួសារបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយ បណ្តាលឲ្យលោកឪពុក និងអ្នកម្តាយរបស់កញ្ញា សុវត្ថិឌី ធារិកា បានទទួលមរណភាព ចំណែកឯកញ្ញា ប្អូនប្រុស និងលោកយាយ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ខណៈដែលនាងត្រឡប់មកពីកម្មវិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការវេទទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ចំណែកឯរថយន្តរងគ្រោះម៉ាក Lexus RX300 ផ្លាកលេខ ភ្នំពេញ 2BJ-1672។

    តាមការរៀបរាប់របស់កញ្ញា សុវត្ថិឌី ធារិកា បានឲ្យដឹងថា ពេលកំពុងបើកបរ ដោយសារតែស្ថានភាពផ្លូវរអិល បានធ្វើលោកឪពុករបស់កញ្ញាកាច់ចង្អូតទៅធ្វើអោយធ្លាក់ចូលប្រឡាយ ហើយរថយន្តក្រឡាប់ដាំក្បាលចូលទឹកប្រឡាយ។ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ប្អូនប្រុសរបស់កញ្ញាបានលូនចេញតាមកញ្ចក់ឡាន ហើយបានអូសកញ្ញាចេញ ប៉ុន្តែកញ្ញាបានស្រវ៉ារកមើលម្តាយ ដើម្បីចង់ជួយម្តាយ ប៉ុន្តែរថយន្តជាប់ lock សោរមិនអាចបើកទ្វារបាន ទើបធ្វើឲ្យឪពុកម្តាយកញ្ញាត្រូវជាប់ក្នុងរថយន្តត្រាំក្នុងទឹករហូតដល់ទៅខ្ទង់១០នាទី ហើយថែមទាំងសន្លប់បាត់ស្មារតីទៀតទំរាំតែអាចយកចេញមកខាងក្រៅបាន។ លុះពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានឲ្យដឹងថា ឪពុកម្តាយរបស់កញ្ញាបានទទួលមរណភាពបាត់ទៅហើយ។

    Share This Post: