ខ្មែរណូត

ស្វែងរក

  • PR

    អភិនីហារដ៏ចម្លែកនៃជីវិតបុរសពីរនាក់ នឹងរំលេចឡើងជាសាច់រឿងយ៉ាងល្អមើលជក់ចិត្តក្នុងរឿងភាគថ្មីរបស់ភីអិនអិន រឿងគំនុំស្នេហ៍ប្តូរជោគជតា

    BY Liny Chan May 18, 2022
    អភិនីហារដ៏ចម្លែកនៃជីវិតបុរសពីរនាក់ នឹងរំលេចឡើងជាសាច់រឿងយ៉ាងល្អមើលជក់ចិត្តក្នុងរឿងភាគថ្មីរបស់ភីអិនអិន រឿងគំនុំស្នេហ៍ប្តូរជោគជតា

    ជាសាច់រឿងថ្មីមួយទៀត ដែលកំពុងតែចូលខ្លួនមកបម្រើចំណីចក្ខុទស្សនិកជន តាមរយៈកញ្ចក់ទូរទស្សន៍ភីអិនអិន ដែលសម្រាប់វត្តមាននៃខ្សែភាពយន្តភាគថៃនេះដែរ នឹងនាំអារម្មណ៍អ្នកទស្សនា ទៅតាមដានពីខ្សែជីវិតបុរសពីរនាក់ដែលត្រូវបានផ្លាស់ប្តូរព្រលឹង វិញ្ញាណចូលទៅរូបកាយផ្សេងគ្នា។ ទស្សនិកជន នឹងប្លែកភ្នែក ប្លែកអារម្មណ៍ ពីចំណងសាច់រឿងថ្មីនេះ ដែលមានលាយឡំទៅដោយឈុតឆាកអភិនីហារយ៉ាងល្អមើល ជក់ចិត្ត។

    គំនុំស្នេហ៍ប្តូរជោគជាតា គឺជាខ្សែភាពយន្តភាគថ្មីថ្មីសន្លាង ទាំងសាច់រឿង និងការរៀបចំឈុតឆាករបស់តួអង្គសម្តែង។ រឿងនេះ បានបង្ហាញពីអភិនីហារនៃអំណាចព្រះចន្ទ ដែលនឹងបណ្តាលឲ្យខ្សែជីវិតបុរសពីរនាក់ ត្រូវផ្លាស់ប្តូរគ្នាត្រឹមតែមួយប៉ព្រិចភ្នែក។ វ៉ាត់ គឺជាតារាប្រុសដ៏ល្បីមួយរូប ដែលមានមិត្តស្រីឈ្មោះ ជីននី។ ចំណែកឯ តេត ជាអ្នកបើកបរយន្តហោះដែលមានទំនាក់ទំនងស្នេហាជាមួយនឹងមនុស្សស្រីម្នាក់ឈ្មោះ ឡានជី។ ថ្ងៃមួយ ដែលជាពេលវេលាក្នុងហេតុភេទអភូតហេតុមួយបានកើតឡើង ធ្វើឲ្យរូបកាយរបស់ របស់វ៉ាត និង តេត ត្រូវបានផ្លាស់ប្តូរគ្នាទៅវិញទៅមក។ វាពិតជាមិនអាចគិតដល់ថា មនុស្សពីរនាក់បែរជាត្រូវមកប្តូរខ្លួនគ្នា ដែលនេះបានធ្វើឲ្យអ្វីៗក្លាយទៅជារឿងដែលងឿងឆ្ងល់បំផុត។ វ៉ាត និង តេត ត្រូវបំពេញតួនាទីដែលខ្លួនមិនធ្លាប់ធ្វើ ហើយមូលហេតុទាំងអស់នេះ បានធ្វើឲ្យគូស្នេហរបស់ពួកគេទាំងពីរ ចាប់ផ្តើមមានអារម្មណ៍ប្រឆាំងគ្នាកាន់តែខ្លាំង។ តើចុងក្រោយ ពួកគេនឹងដោះស្រាយរឿងរ៉ាវដ៏ចម្លែកនេះបានយ៉ាងដូចម្តេច?

    ដើម្បីបានទស្សនាសាច់រឿងខាងលើ កាន់តែច្បាស់បន្ថែមទៀតនោះ សូមកុំភ្លេចរង់ចាំទស្សនានៅក្នុងរឿង គំនុំស្នេហ៍ប្តូរជោគជតា ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២២ ពីថ្ងៃចន្ទ ដល់ ថ្ងៃពុធ វេលាម៉ោង ០៩ យប់៕

    សូមទស្សនាវីដេអូខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay