ព័ត៌មានជាតិ
អបអរសាទរ! កម្ពុជា យកឈ្នះបានមេដាយមាសទី៥ ដោយកីឡាករ ស៊ូ បាលី លើវិញ្ញាសាចំបាប់
BY Khmernote Media
May 19, 2022
នេះគឺជាដំណើរដ៏រីករាយមួយ ដែលនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នេះ ប្រទេសកម្ពុជាបានឈ្នះមេដាយមាសមួយទៀត ដោយកីឡាករចំបាប់កម្ពុជា ស៊ូ បាលី ទទួលបានមេដាយមាស ក្នុងវិញ្ញាសា Freestyle ទម្ងន់ ១២៥គីឡូក្រាម ក្រោយយកឈ្នះឡាវ ១០-០ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។

គួរបញ្ជាក់ផងដែរថា ជុំវិញព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣១ នៅប្រទេសវៀតណាម គិតត្រឹមព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ ប្រទេសកម្ពុជា ទទួលបានមេដាយសរុប២៥គ្រឿងហើយ រួមមានមេដាយមាស ៥គ្រឿង មេដាយប្រាក់ ៦ និងមេដាយសំរឹទ្ធ ១៤គ្រឿង៕
