សិល្បៈ

ស្លុតចិត្តណាស់ ! សុវត្ថិឌី ធារិកា យំស្ទើរសន្លប់នៅពេលដង្ហែ ឪពុកនិងម្តាយរបស់ខ្លួនក្នុងពេលតែមួយ

BY
Khmernote Media
May 19, 2022

តារាចម្រៀងវ័យក្មេង សុវត្ថិឌី ធារិកា មានទុក្ខជាទម្ងន់ដោយសារតែម្តាយឪពុករបស់នាងបានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តព្រះវិហារ ខណៈពេលធ្វើដំណើរត្រឡប់មកពីកម្មវិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការវេទទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ក្នុងស្រុកឆែប។ នៅមុននេះបន្តិច សពរបស់ម្តាយឪពុក តារាចម្រៀង សុវត្ថិឌី ធារិកា ត្រូវបានធ្វើការដង្ហែដាក់លើមេរុ ដើម្បីរៀបចំធ្វើការបូជា ដោយមានអ្នកសិល្បៈ មន្ត្រីរាជការ ក៏ដូចជាមហាជនជាច្រើនចូលរួម។

ក្នុងពេលដង្ហែរសពនោះដែរ សុវត្ថិឌី ធារិកា យំឡើងខ្សោះខ្លួនស្ទើរតែសន្លប់បាត់ស្មារតីទៅហើយ ដោយសារទទួលយកមិនបានពេលដែលអ្នកមានគុណទាំងលាចាកឆ្ងាយគ្មានថ្ងៃត្រឡប់ម្តងទាំង២នាក់។ សូមទស្សនារូបភាពខាងក្រោម៖

Share This Post: