សិល្បៈ

ទិដ្ឋភាពពេលបូជា ឪពុកម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ពោរពេញដោយក្តៅសោកសៅ

BY
Khmernote Media
May 19, 2022

នៅមុននេះបន្តិច សពរបស់ម្តាយឪពុក តារាចម្រៀង សុវត្ថិឌី ធារិកា ត្រូវបានធ្វើការបូជាដោយមានអ្នកសិល្បៈ មន្ត្រីរាជការ ក៏ដូចជាមហាជនជាច្រើនចូលរួម ជាមួយភាពសោកសៅមិនអាចកាត់ថ្លៃបាន ខណៈដែលតារាចម្រៀងស្រីរូបនេះបានបាត់បង់មនុស្សជាទីស្រលាញ់ទាំង២នាក់ក្នុងពេលតែមួយ។

ខាងក្រោមនេះជាទិដ្ឋភាពនៃការបូជាសពរបស់ម្តាយឪពុករបស់តារាចម្រៀង សុវត្ថិឌី ធារិកា។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ តារាចម្រៀង សុវត្ថិឌី ធារិកា និងក្រុមគ្រួសារបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយ បណ្តាលឲ្យលោកឪពុក និងអ្នកម្តាយរបស់កញ្ញា សុវត្ថិឌី ធារិកា បានទទួលមរណភាព ចំណែកឯកញ្ញា ប្អូនប្រុស និងលោកយាយ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ខណៈដែលនាងត្រឡប់មកពីកម្មវិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការវេទទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ចំណែកឯរថយន្តរងគ្រោះម៉ាក Lexus RX300 ផ្លាកលេខ ភ្នំពេញ 2BJ-1672៕

Share This Post: