ព័ត៌មានជាតិ
កម្លាំងពិសេសមុជទឹករបស់ស៊ីម៉ាក់ រកឃើញគ្រាប់រ៉ុកកែត M72 លិចក្រោមទឹកកប់ក្នុងខ្សាច់បាតទន្លេជាង៥០ឆ្នាំ
BY Khmernote Media
May 20, 2022
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ឯកឧត្តម ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់ CMAC បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ កំលាំងពិសេសមុជទឹកបោសសំអាតគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាម ស្រង់បានគ្រាប់និងអាវុធប្រភេទរ៉ុកកែតបាញ់បុកM72។

ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា អាវុធប្រភេទទរ៉ុកកែតបាញ់បុកM72 ត្រូវបានលិចក្រោមទឹកកប់ក្នុងខ្សាច់បាតទន្លេជាង៥០ឆ្នាំមកហើយ មើលសម្បុរនិងស្ថានភាពផង គឺដូចជាមិនសូវទ្រុឌទ្រោមប៉ុន្មាននោះទេ មើលទៅនៅតែស្វាហាប់! ៕








ប្រភព៖ HENG Ratana