ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អំពាវនាវអោយពលរដ្ឋចូលរួមគាំទ្រ និង​អប​អរ​សា​ទរ​​ដំ​ណើរ​មក​ដល់​នៃ​ទង់​ស៊ីហ្គេម ដើម្បីកម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ និង​លើក​ទឹក​ចិត្ត​ដល់​កីឡាករ-កីឡាការិនីជ័យ​លាភី​មេ​ដាយ​មាស ប្រាក់ និងសំរឹទ្ធ ដែលពិធីដង្ហែរធ្វើឡើងនាល្ងាចថ្ងៃស្អែក

    BY Khmernote Media May 23, 2022
    គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អំពាវនាវអោយពលរដ្ឋចូលរួមគាំទ្រ និង​អប​អរ​សា​ទរ​​ដំ​ណើរ​មក​ដល់​នៃ​ទង់​ស៊ីហ្គេម ដើម្បីកម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ និង​លើក​ទឹក​ចិត្ត​ដល់​កីឡាករ-កីឡាការិនីជ័យ​លាភី​មេ​ដាយ​មាស ប្រាក់ និងសំរឹទ្ធ ដែលពិធីដង្ហែរធ្វើឡើងនាល្ងាចថ្ងៃស្អែក

    នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចេញសេចក្តីជូនដំណឹងថា នាថ្ងៃ អង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ៥:៣០នាទីរសៀល នឹងមានការរៀបចំក្បួនដង្ហែរទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងកីឡាករ កីឡាការិនី ជ័យលាភីពីការប្រកួតកីឡា SEA Games លើកទី៣១ ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

    រូបតំណាង

    ក្បួនដង្ហែរតាមរថយន្តនឹងចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមផ្លូវសហព័ន្ធរុស្ស៊ី បត់តាមផ្លូវនរោត្តមត្រង់មន្ទីរពេទ្យព្រះអង្គឌួងឆ្ពោះទៅវិមានឯករាជ្យ ព័ទ្ធជុំវិញសួនវិមានឯករាជ្យខាតកើត ត្រឡប់មកផ្លូវព្រះសុរាម្រិតដល់ផ្លូវព្រះសីហនុ រួចបត់ចូលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

    គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានអំពាវនាវ​ឲ្យ​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ ត្រៀមចូលរួមគាំទ្រ និង​អប​អរ​សា​ទរ​ដល់​ដំ​ណើរ​មក​ដល់​នៃ​ទង់​ស៊ីហ្គេម (SEA Games) ដើម្បីកម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ និង​លើក​ទឹក​ចិត្ត​ដល់​កីឡាករ-កីឡាការិនីជ័យ​លាភី​មេ​ដាយ​មាស ប្រាក់ និងសំរឹទ្ធ ឲ្យ​បាន​ច្រើន​កុះ​ករ៕

    Share This Post: