សំឡេងអេមណាស់! បេក្ខជនជាមន្ត្រីនគរបាល ចូលមកប្រឡងចម្រៀង Cambodian Idol ទាក់ទាញចិត្តគណៈកម្មការទទួលបានសន្លឹកមាស
- May 23, 2022
កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី3 បានបង្ហាញសមត្ថភាពបេក្ខជនជាច្រើនរូប ចូលរួមប្រឡងប្រជែង ដើម្បីក្លាយខ្លួនជាម្ចាស់ជ័យលាភី ទទួលបានទឹកប្រាក់ចំនួន ១០០លានរៀល និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស។

បើក្រឡេងទៅមើលបេក្ខជន ដែលជាមន្ត្រីនគរបាលម្នាក់នេះវិញ សម្លេងគឺមិនធម្មតា បេក្ខជនឈ្មោះ អ៊ាន ប៊ុនហេង អាយុ ២៥ឆ្នាំ មកពីខេត្តកំពង់ស្ពឺ បានដាក់ពាក្យចូលប្រឡងចម្រៀង បង្ហាញសមត្ថភាពសំឡេងយ៉ាងអេមតែម្ដង។ បេក្ខជនប៊ុនហេង ធ្លាប់ជាមន្ត្រីនគរបាល នៅនាយកដ្ឋានអង្គរក្ស តែពេលនេះបែរជាមកប្រឡងចម្រៀង Cambodian Idol ដើម្បីមកបង្ហាញពីសមត្ថភាពមួយប្លែកភ្នែកបកស្រាយបទ ចម្រៀងបានយ៉ាងពីរោះថែមទៀត។ បេក្ខជនប៊ុនហេង តែងតែចង់សម្រេចនូវក្ដីស្រមៃរបស់ខ្លួនបន្ថែមមួយទៀត ដែលចង់ក្លាយជាអ្នកចម្រៀងស្រលាញ់តាំងពីក្មេង។ បេក្ខជន ប៊ុនហេង បានបកស្រាយបទ “នឹកសង្សាចាស់” មុននឹងធ្វើការបកស្រាយបទចម្រៀង បេក្ខជន ប៊ុនហេង បានធ្វើឲ្យកម្មវិធីទាំងមូល ពោលពេញទៅដោយភាពសប្បាយរីករាយ និងច្រៀងបានយ៉ាងពីរោះលើសមត្ថភាពរបស់ខ្លួន បន្ទាប់ពីបានបកស្រាយបទចម្រៀងចប់គណៈកម្មការ មិននិយាយច្រើន សម្រេចចិត្ត “okay យក” តែម្ដង ៕ តោះទៅទស្សនាវិដេអូទាំងអស់គ្នា៖
- Share This Post:






