ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញស៊ីម៉ាក់បោសសម្អាតគ្រាប់បែក ទម្លាក់ពីយន្តហោះមួយគ្រាប់ទម្ងន់ប្រមាណ២៣០គីឡូក្រាម នៅខេត្តកណ្តាល

    BY Khmernote Media May 23, 2022
    មន្ត្រីជំនាញស៊ីម៉ាក់បោសសម្អាតគ្រាប់បែក ទម្លាក់ពីយន្តហោះមួយគ្រាប់ទម្ងន់ប្រមាណ២៣០គីឡូក្រាម នៅខេត្តកណ្តាល

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ត្រីជំនាញរបស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់ បានបោសសម្អាតគ្រាប់បែកមួយគ្រាប់ដែលមានទម្ងន់រហូតដល់ប្រមាណ ២៣០គីឡូក្រាម ស្ថិតនៅក្នុងខេត្តកណ្តាល។

    ឯកឧត្តម ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់កម្ពុជាបានឱ្យដឹងតាមបណ្តាញសង្គមនៅថ្ងៃ៨រោច ខែពិសាខឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃចន្ទទី២៣ ខែឧសភា ឆ្នាំ២០២២នេះថា «នៅមិនឆ្ងាយប៉ុន្មានពីក្រុងភ្នំពេញនោះទេ គឺស្ថិតនៅឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ បានបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-82 មានទម្ងន់ប្រមាណ២៣០គីឡូក្រាម ចំនួនមួយគ្រាប់»។

    ឯកឧត្តមបានលើកឡើងថា គ្រាប់បែកដែលបោះសម្អាតបាននេះ ត្រូវបានកម្លាំងជំនាញបានដោះបន្សាបគ្រាប់បែកនេះ និងបានដឹកជញ្ជូនទៅទីតាំងអង្គភាពស៊ីម៉ាក់ប្រកប ដោយសុវត្ថិភាពហើយ។

    សូមជម្រាបថា មន្ត្រីជំនាញ់ស៊ីម៉ាក់ តែងតែចុះបោះសម្អាតគ្រាប់បែក គ្រាប់មីនដែល បន្សល់ទុកពីសម័យសង្គ្រាមជាបន្តបន្ទាប់ នៅតាមបណ្តាខេត្តនានា ជាពិសេសនោះនៅតាមខេត្តជាប់ព្រំដែន។ គ្រាប់បែក គ្រាប់មីនបានធ្វើឱ្យបាត់បង់ជីវិតមនុស្ស សត្វ និងបន្សល់ទុកនូវកុមារកំព្រា ជនពិការ ស្ត្រីមេម៉ាយ ការព្រាត់ប្រាសបងប្អូន ឪពុក ម្តាយជាដើម៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: