ជំនាញសិល្បៈពេញខ្លួន! បេក្ខជន ចំរើន ដារ៉ា ស្រែកច្រៀងបានយ៉ាងល្អ ទទួលបានYes 4 ពីគណៈកម្មការ
- May 23, 2022
កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី3 បានបង្ហាញសមត្ថភាពបេក្ខជនជាច្រើនរូប ចូលរួមប្រឡងប្រជែង ដើម្បីក្លាយខ្លួនជាម្ចាស់ជ័យលាភី ទទួលបានទឹកប្រាក់ចំនួន ១០០លានរៀល និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស។

បើងាកមកមើលបេក្ខជន ចំរើន ដារ៉ា អាយុ ២៦ឆ្នាំ មកពីរាជធានីភ្នំពេញ ជានិស្សិតនៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មកពីចង្កោមគ្រួសារអ្នកសិល្បៈ ពោលពេញទៅដោយទេពកោសល្យ និងសមត្ថភាពចម្រុះពេញខ្លួនតែម្ដង។ បេក្ខជនរូបនេះ ជាប្អូនប្រុសបង្កើតរបស់ តារាចម្រៀងដ៏ល្បីមួយរូបគឺ កញ្ញា ចំរើន សុភ័ក្រ្ត ដែលគ្រប់គ្នាធ្លាប់បានស្គាល់។ បេក្ខជន ចំរើន ដារ៉ា បានបកស្រាយបទ ” មានហេតុផលអ្វីខ្លះឲ្យអូនស្អប់បង ” ធ្វើបានយ៉ាងល្អ និងច្រៀងពីរោះមិនធម្មតា ស្រែកយ៉ាងរន្ដំ ធ្វើឲ្យគណៈកម្មការសរសើរនូវសំឡេង ដែលមានសមត្ថភាពមិនចាញ់គ្នា នឹងបងស្រីប៉ុន្មានទេ សូម្បីតែបកស្រាយបទចម្រៀង ក៏មានភាពដូចគ្នានឹងបងស្រីដែរ។ គណៈកម្មការក៏បានប្រាប់ពីចំនុចខ្វះខាតខ្លះៗរបស់បេក្ខជន និងបានសម្រេចឲ្យបេក្ខជន ចំរើន ដារ៉ា អាចទៅវគ្គបន្តទៀតបានផងដែរ ៕ តោះទៅទស្សនាវីដេអូដូចខាងក្រោម៖
- Share This Post:






