មានការភ្ញាក់ផ្អើល ក្រោយខាងថៃអះអាងថា «ឈុតរាហ៊ូចាប់ច័ន្ទ» ដែលបវរកញ្ញា Miss Universe Cambodia 2022 គ្រង គឺលួចចំលងស្នាដៃរបស់គេ
- BY
- autoadmin
- June 2, 2022
ថៃ៖ កាលពីថ្ងៃទី29 ខែឧសភា ឆ្នាំ2022 កន្លងទៅ មានប្រធានបទក្តៅមួយបានកើតឡើង នៅពេលដែលអ្នកប្រើប្រាស់ហ្វេសប៊ុក Thiti Kettam បានបង្ហោះរូបភាពការងារ និងរូបភាពរាហ៊ូចាប់ច័ន្ទ ដែលបានយកចេញពីទំព័រ Miss Universe Cambodia 2022 ដោយបានស្លៀកសម្លៀកបំពាក់ដែលលោក Thiti Kettam អះអាងថា ជាកម្មសិទ្ធិបញ្ញារបស់លោក ហើយលោកបានបន្ថែមទៀតថា «ហេតុអ្វីបានជាមិនមានការទាក់ទងមកសួរនាំ រឺ ស្នើសុំទៅកាន់លោកអញ្ចឹង?» ក្រោយមកនៅលើទំព័រហ្វេសបុកមួយរបស់ថៃ បានចេញមុខអំពាវនាវឱ្យអាជ្ញាធរថៃជួយការពារ និងគ្រប់គ្រង ចំពោះករណី «ការលួចចំលងកម្មសិទ្ធិបញ្ញា នៃហាងកាត់ដេរខ្មែរ» ទៅលើឈុតរាហ៊ូចាប់ច័ន្ទនេះ។

ជុំវិញករណីនេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញានឹងពន្លឿនការសម្របសម្រួលរបស់នាយកដ្ឋានរក្សាសិទ្ធិ និងសិទ្ធិពាក់ព័ន្ធនៃប្រទេសកម្ពុជា ដើម្បីរួមគ្នាដោះស្រាយបញ្ហាដែលបានកើតមានេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីជៀសវាងការបង្កជាជម្លោះនាពេលក្រោយ។ ចំពោះករណីនេះដែរ យើងនៅមិនទាន់ឃើញមានការបកស្រាយណាមួយពីខាងកម្ពុជាយើង ជុំវិញការលើកឡើងបែបនេះឡើយ៕



អត្ថបទ៖ Bee
ប្រភព៖ komchadluek
- Share This Post:






