សិល្បៈ

លោក ខាន់ ជេមស៌ ប្រកាសជួយផលិតបទចម្រៀង original song រួមទាំងចេញ MV ឱ្យទៅបេក្ខជន ទុំ សុវត្ថិ ជាការលើកទឹកចិត្ត

BY
Khmernote Media
June 2, 2022

ក្រោយពីមានមហាជនជាច្រើន មិនពេញចិត្តនូវការសម្រេចរបស់គណៈកម្មការលើកបេក្ខជន ទុំ សុវត្ថិ មិនបានជាប់ក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតលំដាប់ពិភពលោក Cambodian Idol ក្នុងរដូវកាលទី៤ កាលពីយប់ថ្ងៃទី២៩ ខែឧសភា កន្លងទៅនេះ ស្រាប់តែកំពូលតារាចម្រៀង ដែលមហាជនតែងតែស្គាល់ និងមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំ គឺលោក ខាន់ ជេមស៌ បានលើកទឹកចិត្តដល់បេក្ខជន ទុំ សុវត្ថិ នឹងផលិតបទចម្រៀង original song និងចេញ MV ជូនទៅបេក្ខជន ទុំ សុវត្ថិ ថែមទៀតផង។

ដោយមុននេះបន្ដិចនៅក្នុងគណនីហ្វេសប៊ុករបស់កំពូលតារាចម្រៀងលោក ខាន់ ជេមស៌ បានរៀបរាប់ថា៖ “មិនអីទេប្អូនប្រុសកុំបាក់ទឹកចិត្ត ទោះបីជាប្អូនធ្លាក់តែប្អូនបានឈ្នះចិត្តមហាជនទូទាំងប្រទេស បងសូមលើកទិកចិត្តប្អូន បងនឹងផលិតបទចម្រៀង original song ជូនប្អូនមួយបទនិងចេញMVជូនប្អូនមានបងប្អូនសូមទំនាក់ទំនងមកបងនេះជា លេខ telegram 010222168បង។”

ប្រភព៖ ខាន់ ជេមស៌ KHAN JAMES

Share This Post: