លោកតា កែវ សាន់ ជាងគំនូរដ៏ល្បីទសវត្សរ៍ឆ្នាំ ១៩៨០ បង្ហាញស្នាដៃគំនូរប្លែកៗយ៉ាងទាក់ទាញ
- BY
- Liny Chan
- June 10, 2022
ប្រទះឃើញគំនូរប្លែកៗគួរឲ្យចាប់អារម្មណ៍ជាច្រើនរបស់ជាងគំនូរដ៏ល្បីល្បាញម្នាក់កាលពីទសវត្សរ៍ឆ្នាំ ១៩៨០ នៅយានដ្ឋាន 5M Autobase
លោកតា កែវ សាន់ អាយុ ៨៥ឆ្នាំ ជាជាងគំនូរដែលមានឈ្មោះល្បីល្បាញម្នាក់ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និងត្រូវបានគេផ្តល់រហ័សនាមថាជាងគំនូរវត្តភ្នំ ធ្លាប់បានបញ្ចប់អាជីពនេះចោលម្តងជាពីរដងរួចមកហើយដោយសារលោកតាមានវ័យកាន់តែចាស់ និងផលប៉ះពាល់ពីជំងឺកូវីដ-១៩។
ប៉ុន្តែដោយសារតែចិត្តស្រឡាញ់ សំណូមពរ គាំទ្រ និងឲ្យតម្លៃពីមហាជនចំពោះទឹកដៃដ៏ល្អឯកគ្មានពីររបស់លោកតាក្នុងការគូរគំនូរផ្សេងៗមិនថានៅលើក្រដាស បដា ផ្ទាំងប៉ាណូ ឬនៅលើជញ្ជាំង ទើបលោកតាមានឆន្ទៈបន្តធ្វើទៅតាមលទ្ធភាពដែលអាចធ្វើបាន។ ដោយបានដឹងពីទេពកោសល្យ និងសមត្ថភាពខ្ពស់ក្នុងការគូរគំនូរប្លែកៗគ្មានគូប្រៀបដ៏ល្អឥតខ្ចោះរបស់លោកតា និងចង់ជួយសម្រាលជីវភាពលំបាករបស់លោកតាដែលរងផលប៉ះពាល់ដោយជំងឺកូវីដផងនោះ បានជាធ្វើឲ្យយានដ្ឋាន 5M Autobase សម្រេចទាក់ទងលោកតាឲ្យមកបញ្ចេញថ្វីដៃនៃការគូរដ៏ស្រស់ស្អាតដើម្បីបង្កើនសោភណ្ឌភាព ក៏ដូចជាជាការលំអទីធ្លារបស់យានដ្ឋានផងដែរ។


5M Autobase ដែលបើកដំណើរកាលពីថ្ងៃទី០១ មិថុនា ឆ្នាំ២០២២ បានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើសេវាកម្មយ៉ាងល្អឥតខ្ចោះដល់អតិថិជន រួមមាន៖ សេវាកម្មតុបតែងរថយន្ត បិទស្គុតការពារទឹកថ្នាំ និង យូវី យ៉ាន់ សំបកកង់ និងសេវាកម្មផ្សេងៗជាច្រើនទៀត។
Facebook Page: https://www.facebook.com/5Mautobasekh
📍 ទីតាំង: https://goo.gl/maps/MMZeuQ6gvkXaaUca9
📞 លេខទូរស័ព្ទទំនាក់ទំនង : 085 666 683 | 086 666 681







ដូច្នេះ បើបងប្អូនចាប់អារម្មណ៍ចំពោះគំនូរទាំងអស់នោះ បងប្អូនអាចមកទស្សនាស្នាដៃរបស់វិចិត្រករដៃឯកនេះបាននៅយានដ្ឋាន 5M Autobase ដែលមានទីតាំងនៅផ្លូវលេខ១០០៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយបើសិនជាប្រិយមិត្តស្រឡាញ់ពេញចិត្ត និងមានបំណងចង់គូរស្លាកយីហោ ឬរូបភាពផ្សេងៗសម្រាប់ហាងរបស់ខ្លួន ឬចង់បរិច្ចាគធនធានដើម្បីជួយលោកតា សូមទាក់ទងទៅលោកតា កែវ សាន់ តាមលេខទូរស័ព្ទ 096 24 34 988 ៕





- Share This Post:






