អាមេរិកនឹងបំពាក់ឈុតពាសដែកពិសេសដូច ‘Iron Man’ សម្រាប់ក្រុមយោធា ដែលមានតម្លៃរហូតដល់ ៦,៩ លានដុល្លារ
- December 1, 2018
អាមេរិក៖ យោធាអាមេរិកកាលពីពេលថ្មីៗនេះបានចុះកិច្ចសន្យាអភិវឌ្ឍន៍ឈុតពាសដែកដូច ‘Iron Man’ សម្រាប់ក្រុមយោធា ដែលកិច្ចសន្យានេះមានតម្លៃរហូតដល់ ៦,៩ លានដុល្លារ។ ឈុតពាសដែកនេះត្រូវបាគេហៅថា Onyx ដំណើរការដោយប្រើប្រាស់ថាមពលបំពាក់នូវឧបករណ៍ចាប់សញ្ញា អាចផ្តល់ព័ត៌មានពីគ្រោះថ្នាក់ និងការរត់គេចខ្លួន និងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត។ ឈុតនេះមានទម្ងន់ ២៣ គីឡូក្រាម តែពេលដែលគេពាក់វាទៅវាមានបច្ចេកកវិទ្យាជំនួយការធ្វើចលនា ដែលធ្វើឲ្យគេមិនមានអារម្មណ៍ថាធ្ងន់ខ្លួនក្នុងពេលធ្វើចលនានោះទេ។ ចំណុចពិសេសមួយទៀតរបស់ឈុតពាសដែកនេះគឺវាអាចការពារគ្រាប់កាំភ្លើងបានយ៉ាងល្អ។ លោកអ្នកអាចទស្សនារូបភាព និងវីដេអូគំរូនៃឈុតពាសដែកនេះដូចខាងក្រោម៖

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង










