ស្មាតប្រកាសប្រូម៉ូសិនថ្មី E-Top up ឈ្នះរង្វាន់លុយសុទ្ធ1ម៉ឺនដុល្លារ និងរង្វាន់ច្រើនទៀតរាប់លានរង្វាន់
- June 9, 2022
កាលពីថ្ងៃទី 07 ថ្មីៗនេះយើងសង្កេតឃើញថា ក្រុមហ៊ុនស្មាតបានប្រារព្ធកម្មវិធីក៏ធំសម្បើមមួយ និងជាលើកដំបូងរបស់ខ្លួនគឺ Smart Consumers Event ដែលជាកម្មវិធីប្រកាសដាក់ អោយប្រើប្រាស់នូវផលិតផលថ្មីៗទាំង 5 មុខរបស់ខ្លួននៅថ្ងៃតែមួយ។ ដូចដែរដឹងអញ្ជឹងថាស្មាតជាក្រុមហ៊ុនឈានមុខគេជាមួយប្រព័ន្ធទូរគមនាគមន៍ និងបច្ចេកវិទ្យាដែលមានចក្ខុវិស័យ តែងតែមានអ្វីថ្មីជូនអតិថិជនជាបន្តបន្ទាប់រហូតមក។

ក្នុងថ្ងៃដ៏វិសេសវិសាលនេះ ស្មាតមានកិត្តយសជាខ្លាំងនិងបានបង្ហាញផលិតផលថ្មីមួយក្នុងចំណោមផលិតផលទាំង 5 យើងសង្កេតឃើញថាមានផលិតផលមួយដែលពិតជាផ្តល់ភាពងាយស្រួយដល់អតិថិជនជាខ្លាំង ពិសេសជាងនេះទៀតគឺអមមកជាមួយនឹងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតផង។

សុំណែនាំអ្នកទាំងអស់គ្នានូវផលិតផលថ្មីនោះគឺ ប្រូម៉ូសិន “E-Top Up to WIN”។ អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ថាអ្វីទៅជា E-Top Up ហើយមែនទេ? E-Top Up ជាការបញ្ចូលលុយបែបឌីជីថល តាមរយៈកម្មវិធី ស្មាតណាស់ Smart វិបសាយ តាមធនាគារដែលជាដៃគូរសហការរបស់ Smart និង តាមបណ្តាដៃគូលក់រាយពាសពេញប្រទេស ដោយងាយគ្រាន់តែចុចពីរ បី ឃ្លីកតែប៉ុណ្ណោះ។ តែនៅថ្ងៃនេះវាមិនត្រឹមតែជា E-Top Up តែប៉ុណ្ណោះទេ! រាល់ការបញ្ជូលលុយតាម E-Top Up ចាប់ពី 5,000រៀល លោកអ្នកនឹងទទួលបានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមានជាងរាប់លានរង្វាន់។

រាល់ការបញ្ជូលលុយ Smart ធានា100% ថាលោកអ្នកនឹងទទួលបានរង្វាន់ ជាពិសេសអ្នកនឹងមានឱកាសឈ្ន រង្វាន់ធំ លុយសុទ្ធ 10,000 ដុល្លារ រហូតទៅដល់ 8 រង្វាន់ លុយសុទ្ធ 100 ដុល្លារ ទូរស័ព្ទ OPPO Find Series, OPPO Reno Series, Smart Hero II និង អ៊ីនធឺណេតរាប់លានរង្វាន់ទៀតផង។
នេះជាអ្វីដេលស្មាតតែងតែធ្វើ ដែលមិនត្រឹមតែផ្តល់ភាពងាយស្រួលតែមួយមុខប៉ុណ្ណោះទេ តែក៏បន្ថែមមកជាមួយរង្វាន់ អមមកជាមួយ។ ទាំងនេះជាភាពជោគជ័យនិងជាជំហ៊ានឈានមុខគេដែលស្មាតបានផ្ដល់ជូនអតិថិជន។
















- Share This Post:






