សង្គម

ខ្លាំងប៉ះខ្លាំង! គ្រាន់តែមិនព្រមជៀសផ្លូវឲ្យគ្នា លេងស៊ីផ្លេដេញគ្នា ផ្អើលអស់អ្នកដំណើរ (មានវីដេអូ)

BY
Khmernote Media
December 3, 2018

ជារឿងមួយដ៏គួរឲ្យអស់សំណើច និងហួសចិត្តខ្លាំង ចំពោះវីដេអូមួយពីករណីរបស់រថយន្ត ២គ្រឿងស៊ីផ្លេដេញគ្នាមិនព្រមចាញ់ ត្រូវបានគេចែកចាយពេញព្រាតលើបណ្ដាញហ្វេសប៊ុក បង្កើតជាការចាប់អារម្មណ៍ដល់មហាជន។ ជាក់ស្ដែង វីដេអូប្រមាណជាង ៣នាទី បង្ហាញពីសកម្មភាពរថយន្តម៉ាក  Lexus និង Tundra បើកក្នុងទិសដៅបញ្ចា្រសទិសគ្នា។ ស្រាប់តែពេលដល់ចំនុចជួបគ្នា គ្មានរថយន្តណា ព្រមចៀសផ្លូវឲ្យរថយន្តណាឡើយ បែរជាឈប់ទល់មុខគ្នា ស៊ីផ្លេដេញកងរំពង ទាក់ទាញឲ្យអ្នកដំណើរជិះកាត់នោះងាកមើលគ្រប់គ្នាតែម្ដង។

ទន្ទឹមនឹងគ្នានេះ ក៏មានមតិជាច្រើនបានរិះគន់ទៅលើរថយន្តម៉ាក​ Lexus ដែលជិះខុសគន្លង រីឯខ្លះទៀតបានបន្ទោសទៅឡានម៉ាក Tundra ដែលបើកបញ្ច្រាសដោយសារតែផ្លូវដែលកើតហេតុគឺជាផ្លូវឯកទិស​។ ប៉ុន្តែករណីខាងលើ យើងពុំអាចកាត់ក្ដីឲ្យបានត្រឹមត្រូវឡើយ ត្បិតម្ចាស់វីដេអូពុំបានបញ្ជាក់ថាផ្លូវនោះមានទីតាំងនៅទីណាឲ្យប្រាកដឡើយ។ យ៉ាងណាមិញ ជាចុងក្រោយរថយន្តម៉ាក Tundra ពណ៌ស ក៏ព្រមដកថយ បើកផ្លូវឲ្យឡាន Lexus ទៅផងដែរ។ ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

Share This Post: