មិនធម្មតា ! ក្រុមហ៊ុន LINETRUST ផ្តល់កម្ចី ១១លានដុល្លារ ទៅអោយក្រុមហ៊ុន NEELIGHT AYURVEDA PRIVATE LIMITED ដើម្បីបង្កើតជំនួញផ្នែកឱសថបុរាណ នៅឥណ្ឌា
កិច្ចប្រជុំនេះត្រូវធ្វើឡើងនៅក្នុងទីក្រុងអាមវ៉ា នៃប្រទេសបារ៉ែន៖ ក្រុមហ៊ុន LINETRUST OFFSHORE LIMITED ជាក្រុមហ៊ុនវិនិយោគទុន និងជាស្ថាប័នដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយដែលត្រូវបានទទួលស្គាល់នៅចក្រភពអង់គ្លេស បានផ្តល់ថវិការចំនួន ១១លានដុល្លារសហរដ្ឋអាមេរិកឲ្យទៅក្រុមហ៊ុន NEELIGHT AYURVEDA PRIVATE LIMITED ក្នុងគោលបំណងដើម្បីធ្វើការវិនិយោគទៅលើការបើកទីតាំងសំរាប់ផលិត និងចម្រាញ់ឱសថបុរាណទៅតាមវិធីសាស្រ្ត និងបទពិសោធន៏របស់ក្រុមហ៊ុន NEELIGHT AYURVEDA PRIVATE LIMITED ។
![]()
យោងទៅតាមសេចក្តីថ្លែងការរបស់លោកស្រី Geeta Thakur ដែលជាអតីតសមាជិកគណៈរដ្ឋមន្រ្តី និងជានាយកក្រុមហ៊ុន NEELIGHT AYURVEDA PRIVATE LIMITED នៅក្នុងពិធីប្រគល់ទឹកប្រាក់នោះលោកស្រីបានមានប្រសាសន៏ថា ៖ «កន្លងមកយើងបានជម្នះរាល់ឧបសគ្គទាំងឡាយអស់រយៈពេល ៨ខែ ក្នុងការបញ្ចប់នូវរាល់ប្រតិបត្តិការទាំងអស់នេះជាស្ថាពរ ហើយខ្ញុំស្ទើរតែមិនជឿទាល់តែសោះថានឹងមានការចំណាយថវិការដ៏ច្រើនសន្ធឹកសន្ធាប់នេះកើតមានឡើងនៅក្នុងគណនីរបស់របស់ក្រុមហ៊ុនយើងខ្ញុំ ហើយការចំណាយថវិការទាំងអស់នេះ គឺជាមោទនភាពដ៏ធំធេងមួយសម្រាប់ប្រជាជនជាង ៥០០នាក់ដែលរស់នៅក្នុងទីក្រុងដ៏តូចមួយដែលមានឈ្មោះថា Dehradun ព្រោះវាប្រៀបដូចជាការផ្តល់ឱកាសការងារដែលកម្ររកបានទៅកាន់ពួកគាត់ » ។
ចំពោះលោក Neeraj Kashyap នាយកប្រតិបត្តិក្រុមហ៊ុន NEELIGHT AYURVEDA PRIVATE LIMITED ក៏បានមានប្រសាសន៏ថាលោកមិននឹកស្មានថាលោកនឹងទទួលបានប្រាក់កម្ចីខាងលើនោះឡើយ តែទោះជាយ៉ាងណាលោកមានជំនឿថានឹងអាចប្រើប្រាស់ថវិការទាំងនោះឲ្យចំគោលដៅ និងមានប្រសិទ្ធិភាព ហើយលោកក៏បានធានាអះអាងថារោងចក្រនេះនឹងចាប់ផ្ដើមដំណើរការសាងសង់នៅក្នុងខែតុលា ឆ្នាំ ២០១៨ ខាងមុខនេះ។
លោក Mahendra Joshi ដែលនាយកប្រតិបត្តិរបស់ក្រុមហ៊ុន LINETRUST បានលើកឡើងថា « Middle Eastern Operation ក្រៅតំបន់ Bahrain នឹងត្រូវបានផ្តើមជាគំនិតក្នុងការបង្កើតឡើងដោយលោកនាយករដ្ឋមន្រ្តីឥណ្ឌា ដែលលោកបានមើលឃើញថានឹងមានកំណើននិទស្សន្តនៅក្នុងឆ្នាំខាងមុខ ហើយនេះជាកត្តាជំរុញដ៏ធំមួយដល់វិស័យផលិតកម្មក្នុងឆ្នាំខាងមុខ មហិច្ឆិតារបស់យើងទៅលើផ្នែក SME នេះនឹងជួយក្រុមហ៊ុនតូច មានការគិតគូរឱ្យបានធំនិង ផុសឡើងនូវរបៀបរបទថ្មីៗ ក្នុងការដោះស្រាយបញ្ហា ហើយក៏ជួយអភិវឌ្ឍប្រទេសជាតិ និងក្រុមហ៊ុនទាំងនោះផងដែរ »។
![]()
លោកស្រី Geeta Thakur បានអះអាងថាខ្លួនគាត់មានបំណងនឹងធ្វើការវិនិយោគថវិការចំនួន ១លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ក្រុមហ៊ុនជាច្រើនដែលទើបនឹងបង្កើតថ្មីនៅក្នុងប្រទេសកម្ពុជា និងឥណ្ឌានៅថ្ងៃអនាគត ។
កញ្ញា ម៉ម ម៉ារី ដែលជាម្ចាស់ភាគហ៊ុន និងជានាយកក្រុមហ៊ុន LINETRUST ដែលទើបនឹងបង្កើតថ្មីនៅតំបន់អាស៊ាន ដែលមានទីតាំងនៅក្រៅប្រទេសកម្ពុជាបានផ្ដល់ជាគំនិតថា កត្តាទាំងនេះ នឹងជួយជំរុញឲ្យមានភាពប្រសើរឡើងនូវសេណារីយ៉ូ ក្នុងការអភិវឌ្ឍប្រទេសជាតិ ដោយផ្សារភ្ជាប់គ្នារវាងវិស័យផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធដែលនឹងកំពុងមានការប្រកួតប្រជែងនូវតម្លៃការប្រាក់ និងការកើនឡើងនៃតម្លៃវត្ថុធាតុដើម ដែលអាចធ្វើឲ្យមានការប៉ះពាល់ដល់ស្ដង់ដារគុណភាព ក៏ដូចជាប្រាក់ចំណូល និងប្រាក់ចំណេញរបស់ក្រុមហ៊ុន៕