ខ្លោចចិត្តណាស់លោកអើយ! លំបាកហើយធ្លាប់តែនៅ២នាក់ ឥឡូវយាយស្លាប់ចោល ទុកឲ្យលោកតានៅម្នាក់ឯងមិនដឹងទៅពឹងអ្នកណាឡើយ
- December 3, 2018
យោងតាមការបង្ហោះនៅក្នុងគណនីហ្វេសប៊ុក Moern Sophal បានបង្ហាញរូបភាពដ៏កម្សត់ដោយលោកតាមួយរូប ត្រូវបានភរិយាទទួលមរណភាពចោល ហើយលោកតាកំពុងរស់នៅដោយមានជីវភាពយ៉ាងវេទនាបំផុត ហើយថែមទាំងគ្មានកូនចៅមើលថែ។ លោកតាកម្សត់មានឈ្មោះ ផន អាយុ៨៨ឆ្នាំ រស់នៅភូមិស្យាបឹងវែង ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ធ្វើឲ្យអ្នកលេងបណ្តាញសង្គមសម្តែងក្តីអាណិតជាពន់ពេក និងសង្ឃឹមថាមានសប្បុរសជនជួយជំនួយ ឬមើលថែលោកតាឲ្យសុខស្រួលនាដង្ហើមចុងក្រោយនេះ។
ដោយគណនីហ្វេសប៊ុកដដែលបានប្រកាសអំពាវនាវដល់សប្បុរសជនថា៖ “អនិច្ចាភាពក្រីក្រ ឥឡូវប្រពន្ធបានស្លាប់ហើយនៅតែប្ដី មិនដឹងទៅទីពឹងអ្នកណារស់គ្រាន់តែរង់ចាំសេចក្តីស្លាប់មកដល់តើមានសប្បុរសណាចង់ចូលរួមជាមួយខ្ញុំ។ លោកតា ផន អាយុ៨៨ ឆ្នាំ រស់នៅភូមិស្យាបឹងវែង ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម 070 423 647 លេខព្រះសង្ឃអ្នកទទួលព្រះនាមនី ប៊ុនធី
ថវិការបស់សប្បុរសខ្ញុំយកទៅទិញសម្ភារៈមានសង្ក័សីប្រក់ដំបូលនិងជញ្ជាំងជាដើម ថវិកាខ្លះទៀតទុកឲ្យគាត់ប្រើប្រាស់ប្រចាំថ្ងៃ សូមអរព្រះគុណនិងអរគុណ”៕





- Share This Post:






