ចំណាំទុកបងប្អូន! ជាងប៉ះកង់ នៅក្បែរច្រកចេញសាលាភូមិន្ទ ជាប់ដែកគោលនៅសម្បកម៉ូតូសោះ ខំមួលកន្ត្រាក់ៗឲ្យមុតទាំងពោះវៀនរយះមួយចំអាម
- December 4, 2018
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Press Rider បានឲ្យដឹងថាកាលពីពេលថ្មីៗនេះខ្លួនបានជួបករណីជាងប៉ះកង់ម៉ូតូនៅក្បែរសាលាភូមិន្ទភ្នំពេញ ដោយម៉ូតូមុតដែកគោលនៅសម្បកសោះមិនព្រមដកចេញ ប៉ុន្តែបែរជាខំប្រឹងមួលដកកន្ត្រាក់ៗ រហូតធ្វើឲ្យពោះវៀនមុតជាមួយនឹងដែកគោល។ ដោយម្ចាស់គណនីហ្វេសប៊ុកដដែលបានសរសេររៀបរាប់ហេតុការណ៍ថា៖
“មិនស្តាយទេលុយ តែស្អប់មនុស្សប្រភេទនេះណាស់ ចំណាំទុកណាបងប្អូន នៅជាប់ច្រកចេញ សាលាភូមិន្ទ ម៉ូតូជាប់ដែកគោលនៅសម្បក មិនព្រមដកចេញទេ បែរជាមួលដកពោះវៀនកន្ត្រាក់ៗ ធ្វើឲ្យមុតជាមួយដែកគោល រហូតរយះជិត១ចំអាម ហើយប្រាប់ថាឲ្យដូរពោះវៀនថ្មី ១តម្លៃ ២៥០០០រៀល។
រឿងលុយប៉ុណ្ណឹងវាមិនថ្វីទេ តែស្អប់មនុស្សហេតុអី្វ ដោយសារតែលុយប៉ុណ្ណឹងៗ ធ្វើឲ្យអ្នកដទៃមួរម៉ៅក្តៅក្រហាយ? ដោះរបស់ខ្ញុំចោលរាប់ម៉ោង ធ្វើឲ្យខ្ញុំខាតពេលរង់ចាំ ហើយថែមទាំងធ្វើចរិកកេងប្រវ័ញ្ចបែបនេះណាស់។ ពេលឲ្យចាប់ចូលវិញទារថ្លៃគាស់ ៥០០០រៀល Ok ខ្ញុំឲ្យ ហើយសុខចិត្តជិះទាំងបែកកង់ យកទៅប្តូរកន្លែងផ្សេង មុនចេញក៏បានជូនពរ សូមឲ្យពូរកស៊ីមានបាន សុខភាពល្អ តរៀងទៅ។ បញ្ជាក់ ម៉ូតូដែលគាត់កំពុងប៉ះក៏គាត់ធ្វើស៊ីចឹងដែរ គ្នាខ្វេះលុយស្ទើរអស់ពីកាបូបដោយសារគាត់”៕




- Share This Post:






