មោទកភាពណាស់! និស្សិតខ្មែរនៅជប៉ុន រួមគ្នាបង្កើតព្រឹត្តិការណ៍នាំយកទង់ជាតិ និងភ្លេងជាតិទៅបង្ហាញនៅកណ្តាលសាកលវិទ្យាល័យល្បីឈ្មោះរបស់ជប៉ុន
- December 4, 2018
កាលពីពេលថ្មីៗ នេះ ប្រជាជនខ្មែរបានបង្ហាញក្ដីពេញចិត្តជាខ្លាំង ចំពោះនារីរបាំរបស់កម្ពុជា ដែលមានឱកាសទៅបង្ហាញសមត្ថភាពសម្តែងរបាំព្រះរាជទ្រព្យ នៅទីក្រុងប៉ារីស ប្រទេសបារាំង ទទួលបានការគាំទ្រ។ យ៉ាងណាមិញ មិនបានប៉ុន្មានផងស្រាប់តែពេលនេះ កូនខ្មែរក៏បានបំពេញមុខឲ្យប្រទេសសារជាថ្មី ក្រោយពេលបានលើកទង់ជាតិខ្មែរ នៅជប៉ុនយ៉ាងមោទកភាពជាទីបំផុត។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយនិស្សិតខ្មែររៀននៅសាកលវិទ្យាល័យ APU នៅប្រទេសជប៉ុន ដោយមានការចូលរួមពីនិស្សិតមកពីគ្រប់ប្រទេសទាំងអស់។ ទង្វើរនេះ បានធ្វើឲ្យលោកតាន់ គីមសួរ បានពោលពាក្យទាំងពេញចិត្តថា៖ «ពិតជាមានមោទកភាពបំផុត នៅពេលដែលទង់ជាតិ ភ្លេងជាតិ និងប្រាង្គប្រាសាទអង្គរ រួមទាំង សិល្បៈ វប្បធម៌ ប្រពៃណី ត្រូវបានដាក់តាំងបង្ហាញ និងសម្តែងជូនមហាជនជាច្រេីនពាន់នាក់ទស្សនានៅចំកណ្តាលកំពូលភ្នំដែលមានអាគាដ៏ស្គឹមស្គៃនៃសាកលវិទ្យាល័យអាស៊ីប៉ាស៊ីហ្វិក APU មាននិស្សិតមកពីជាងមួយរយប្រទេសចូលរួម និងយុវសិល្បករចម្រុះជាតិសាសន៍ សម្តែងទម្រង់សិល្បៈខ្មែរ រួមជាមួយសម្លេងទះដៃកងរំពងជាការគាំទ្រ រំភេីបស្ទេីរស្រក់ទឹកភ្នែក ពិតជាគួរអោយកោតសរសេីរប្អូនៗនិស្សិតខ្មែរដែលរៀននៅទីនេះ ដែលមានគ្នាចំនួន8នាក់បានសាមគ្គីព្យាយាមពុះពារគ្រប់ឧបស័គ្គដេីម្បីរួមសហការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ»៕







- Share This Post:






