អ្នកវិទ្យាសាស្ត្រ NASA អះអាងថាមនុស្សក្រៅភព Alien ពិតជាធ្លាប់មកផែនដីមែន!
- BY
- autoadmin
- December 4, 2018
អ្នកវិទ្យាសាស្ត្ររបស់អង្គការ NASA បានអះអាងថាមនុស្សក្រៅភព Alien អាចធ្លាប់បានទៅទស្សនាផែនដីរួចមកហើយ ប៉ុន្តែយើងបានមើលរំលស។ យ៉ោងតាមបណ្ឌិតវិទ្យាសាស្រ្តម្នាក់លោក Colombano គាត់ជឿជាក់ថា ជីវិតក្រៅភពពួក Alien គឺមានបច្ចេកវិទ្យាទំនើបជាងភពផែនដី ហើយថែមទាំងមានភាពស្ទាត់ជំនាញក្នុងការធ្វើហោះហើរឆ្លងភពទៀតផង។ គាត់បាននិយាយថា ពួក Alien គឺកំពុងតែស្វែងរកជីវិតនៅភពដទៃដូចដែលពួកអ្នកវិទ្យាសាស្ត្រលើផែនដីកំពុងតែស្វែងរកពួកវាដែរ ហើយគាត់និយាយថាពួកគេគឺមិនមែនកើតចេញពី carbon based (សមាសភាគសរីរាង្គរស់នៅលើផែនដីទាំងអស់) ដូចជីវិតលើផែនដីនោះទេ។
លោក Colombano ក៏បានបង្ហាញផងដែរថាពួក Alien ប្រហែលជាបានរកឃើញបច្ចេកវិទ្យាដែលមនុស្សលើផែនដីនៅមិនអាចយល់បាននៅឡើយ។ យ៉ាងណាមិញពួកអ្នកវិទ្យាសាស្ត្របាននិយាយថាពួកគេនឹងចាប់ផ្តើមការស៊ើបអង្កេតទៅលើជីវិតក្រៅភពនេះ ដោយសារកន្លងមកគឺមានភាពមិនប្រក្រតីជាច្រើនដែលទាក់ទិននឹងពួក Alien នេះ។ គួរឱ្យដឹងផងដែរថាលោកបណ្ឌិតផ្នែកវិទ្យាសាស្ត្រជីវសាស្រ្ត Colombano បានសរសេរក្នុងផេក LinkedIn ផងដែរថាមិនមែនរាល់ការមើលឃើញរបស់ UFO ទាំងអស់អាចត្រូវបានពន្យល់ ឬបដិសេធបានយ៉ាងងាយពីអ្នកវិទ្យាសាស្ត្រនោះទេ ពួកគេគឺត្រូវការស្រាវជ្រាវស៊ើបអង្កេតយ៉ាងច្បាស់លាស់ទើបអាចឈានដល់ការសន្និដ្ឋានបាន៕


អត្ថបទ៖ លីដា
ប្រភព៖ dailymail
- Share This Post:






