PR
ប្លែកទៀតហើយ! វគ្គនេះ Cambodian Idol ប្រកួតគ្នាលាយបរិយាកាសបែប Gala Dinner តែម្តង!!!
BY Liny Chan
July 3, 2022
Cambodian Idol កំពុងក្លាយជាកម្មវិធីដ៏ពេញនិយមសម្រាប់ដើមឆ្នាំ2022 ដែលកំពុងមានការជជែក វែកញឺកជាច្រើនចំពោះបេក្ខជននីមួយៗដែលបានចូលរួមប្រឡង។

វគ្គ Theater Round ជុំទី2 ដែលនឹងមកដល់នៅថ្ងៃអាទិត្យយប់នេះ បរិយាសក្នុងការប្រឡងគឺត្រូវ បានរៀបចំឡើងយ៉ាងគួរជាទីទាក់ចិត្តបំផុត គឺមានជាលក្ខណៈ Gala Dinner យ៉ាងប្រណិត នៅជាន់ខ្ពស់បំផុតនៃសណ្ឋាគារ Rosewood Phnom Penh ក្នុងអាគារ Vattanac Capital ។

ហើយបើក្រលេកទៅសម្រស់គណៈកម្មការដែលផេកផ្លូវការរបស់កម្មវិធីបង្ហោះកាលពីព្រឹកមិញនេះ គឺថាសមសួនស្អាតៗឥតខ្ចោះតែម្តងហើយ។

គ្រប់យ៉ាងមើលទៅពិតជាកាន់តែរំភើប និងកាន់តែរំជើបរំជួល រង់ចាំទស្សនាកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Theater Round ជុំទី2 ថ្ងៃអាទិត្យ ម៉ោង 8:00 យប់នេះ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕
