ខ្មែរណូត

ស្វែងរក

SEA GAMES

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើដល់ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់ បំផ្ទុះព្រឹត្តិការណ៍រាប់ថយក្រោយ៣០០ថ្ងៃឆ្ពោះទៅកាន់SEA Games-ASEAN Para Games2023 ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២

BY Khmernote Media July 4, 2022
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើដល់ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់ បំផ្ទុះព្រឹត្តិការណ៍រាប់ថយក្រោយ៣០០ថ្ងៃឆ្ពោះទៅកាន់SEA Games-ASEAN Para Games2023 ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើសហការផ្សព្វផ្សាយ បំផ្ទុះព្រឹត្រ្តិការណ៍រាប់ថយក្រោយ ៣០០ថ្ងៃ ឆ្ពោះទៅ SEA Games-ASEAN Para Games2023 ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងព័ត៌មាន សូមជម្រាបជូនថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣នាពេលដ៏ខ្លីខាងមុខនេះ គឺជាព្រឹត្តិការណ៍រាប់ថយក្រោយ ៣០០ថ្ងៃឆ្ពោះទៅ SEA Games-ASEAN Para Games2023 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ ដូច្នេះ ដើម្បីបើកមហាព្រឹត្តិការណ៍ផ្សព្វផ្សាយជាតិនៅទូទាំងប្រទេស ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games2023 ខ្ញុំសូមម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់សហការអនុវត្តដូចខាងក្រោម៖

១.ផ្សព្វផ្សាយបំផ្ទុះព្រឹត្តិការណ៍ទូទាំងប្រទេស “ព្រះរាជាណាចក្រកម្ពុជា ស្វាគមន៍ ៣០០ថ្ងៃឆ្ពោះ ទៅ SEA Games-ASEAN Para Games2023 ” នៅថ្ងៃតែមួយគឺថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីម៉ោង ៥៖០០នាទីព្រឹកតទៅ។

២.ក្រោយពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបន្តផ្សព្វផ្សាយជាអតិប្បរមាដដែល រហូតដល់មានការណែនាំជាថ្មី ។

សូមជូនភ្ជាប់មកជាមួយនូវ ក្លិបវីដេអូខ្លិ និងផ្ទាំងរូបភាពផ្សព្វផ្សាយផ្លូវការរបស់គណៈកម្មាធិការជាតិ CAMSOC សម្រាប់ធ្វើការផ្សព្វផ្សាយ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: