ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន សំណូមពរអោយនារីៗមួយចំនួន ដែលលេង TikTok កុំប្រើពាក្យសម្តីចម្អេះចំអាសពេក សូមរក្សាគោរពប្រពៃណីរបស់ខ្លួនផង

    BY Khmernote Media July 6, 2022
    សម្តេចតេជោ ហ៊ុន សែន សំណូមពរអោយនារីៗមួយចំនួន ដែលលេង TikTok កុំប្រើពាក្យសម្តីចម្អេះចំអាសពេក សូមរក្សាគោរពប្រពៃណីរបស់ខ្លួនផង

    នាព្រឹកថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដែលពីធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

    នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោក៏បានលើកឡើងពីបញ្ហារបស់នារីខ្មែរមួយចំនួន ដែលនិយាយពាក្យចម្អេះចំអាសមិនសមរម្យនៅក្នុងបណ្តាញសង្គម។ សម្តេចតេជោ បានមានប្រសាស៍ថា៖ «ក្មួយៗជានារី ដែលចូលលេង TikTok ខ្លះក៏អោយជាឧទាហរណ៍ល្អៗ ខ្លះនិយាយបែបកំប្លែង ប៉ុន្តែសម្តេចសង្កេតឃើញនារីៗខ្មែរមួយចំនួន ដូចជាអាសអាភាសពេកទេដឹង ខ្លះនិយាយចេញមកតែរឿងចម្អេះចំអាសតែម្តង។ សម្តេចបានសូមអង្វរកចំពោះនារីៗ អោយរក្សាគោរពប្រពៃណីរបស់ខ្លួន ហើយសម្តេចក៏មានប្រសាស៍ថា យើងមិនមានផែនការបិទ TikTok ទេ លេងក៏លេងទៅចុះ ក៏ប៉ុន្តែវាមិនមែនជាមធ្យោបាយ ដើម្បីមកនិយាយចំអាសចំអូងនៅក្នុងនោះទេ»

    Share This Post: