ឆេះឃ្លាំងដេរគ័រមួយកន្លែង នៅសង្កាត់គោកឃ្លាង បណ្តាលឱ្យមនុស្សម្នាក់រងរបួស ខណៈមូលហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ
យោងតាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១៨:១៣នាទីល្ងាច ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចឃ្លាំងដេគ័រ ដីឡូតិ៍លេខបេ០១ ផ្លូវបេតុង ១ឧសភា ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតឃ្លាំងដេគ័រ សង់ពីថ្មប្រក់ស័ង្កសី ចំនួន ០១ខ្នង, ឆេះឃ្លាំងស្តុកសម្ភារគ្រឿងសំណង់ សង់ពីថ្មប្រក់ស័ង្កសី ចំនួន ០១ខ្នង, រថយន្តចំនួន ០៣គ្រឿង, ម៉ូតូចំនួន ០៥គ្រឿង, និងឆេះរោងដែកប្រក់ស័ង្កសីទំហំ ១០ម៉ែត្រx ១០ម៉ែត្រ ចំនួន ០១រោង (ខូចខាត០៥%) និងរបួស ០១នាក់។

នៅវេលាម៉ោង២៣:៥៥នាទី នាថ្ងៃខែឆាំ្នដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ២១គ្រឿង ប្រេីប្រាស់ទឹកអស់ ចំនួន១៤៧ឡាន ស្មើនឹង ៥៨៨ម៉ែត្រគូប និងរថយន្តជំនួយ:
-រថយន្តអគ្គិភ័យកងរាជអាវុធហត្ថ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យបុរីប៉េងហួត ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០៦ឡាន ស្មើនឹង ៣៦ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០៣ឡាន ស្មើនឹង ១៨ម៉ែត្រគូប៕









