កញ្ញា ចំរើន សុភ័ក្ត្រ បង្ហោះសារអន់ចិត្ត ដោយសារគេហាក់មិនសូវឲ្យតម្លៃក្រុមវង់ភ្លេងខ្មែរ នៅក្នុងពិធីមង្គលការ
- July 7, 2022
កញ្ញា ចំរើន សុភ័ក្ត្រ គឺជាតារាចម្រៀងដ៏ល្បីឈ្មោះមួយប្រចាំផលិតកម្មហង្សមាស និងជាអ្នកចម្រៀងភ្លេងខ្មែរផងដែរ ហើយនាពេលថ្មីៗកន្លងទៅនេះ កញ្ញាបានបង្ហោះសារនៅលើគណនីហ្វេសប៊ុក សម្តែងអារម្មណ៍អាក់អន់ចិត្ត ដោយសារតែគេហាក់មិនសូវអោយតម្លៃភ្លេងខ្មែរនៅក្នុងពិធីមង្គលការ ដោយអោយតម្លៃតិចតួចពេក បើធៀបនឹងសេវាកម្មនានា។

កញ្ញា ចំរើន សុភ័ក្ត្រ បានរៀបរាប់ឲ្យដឹងថា៖ «ក្នុងនាមខ្ញុំជាអ្នកចម្រៀងភ្លេងខ្មែរ ខ្ញុំសូមមិននិយាយពីក្រុមវង់ភ្លេងធំៗទេ❌ ហើយក៏សូមសំណូមពរដល់លោកគ្រូអ្នកគ្រូបងប្អូនសិល្បៈករភ្លេងខ្មែរទាំងអស់ ចូលពង្រឹងតម្លៃខ្លួនឯងនិងអោយតម្លៃខ្លួនឯងអោយបានច្រេីនជាងនេះ ព្រោះបើយើងមិនអោយតម្លៃខ្លួនឯងគ្មានអ្នកណាគេអោយតម្លៃយើងទេ ហើយក៏សំណូមពរដល់បងៗសំអាងការក៏ដូចគ្នា ទទួលគេរាប់ពាន់$ រាប់ម៉ឺន$ អោយភ្លេង 200ទៅ300$អីអស់ហើយ ម្ចាស់ដេីមការខ្លះក៏ចឹងដែរ ចំណាយផ្ការាប់ម៉ឺន$មិនតទេ តែមកតភ្លេងខ្មែរញាក់សាច់ មួយវង់6ទៅ7នាក់អោយគ្នា 2ទៅ3រយ😐 លោកគ្រូព្រះអាចារ្យក៏ចឹងដែរ គាត់ជាអ្នកមានចំណេះដឹង អ្នកដឹកនាំកម្មវិធីទាំងមូល អោយគាត់50$ ធ្វើមិនធ្វើបើមិនធ្វើខ្ញុំហៅគេទៀត😕 ☹️😔»៕

- Share This Post:






