សិល្បៈ

ពេជ្រ សូលីកា និងស្វាមី ប្រកាសចែកផ្លូវគ្នា បន្សល់ទុកកូនប្រុសម្នាក់ជាចំណងដៃស្នេហ៍

BY
Khmernote Media
July 8, 2022

រាជធានីភ្នំពេញ៖ ប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់រួចទៅហើយ តារាចម្រៀងដែលមានទឹកដម ផ្អែមស្រទន់ រូបសម្រស់ស្រស់ស្អាត គឺ តារាចម្រៀង ពេជ្រ សូលីកា ដោយកាលពីពេលថ្មីៗនេះ ត្រូវបានមហាជនដាក់ការសង្ស័យលើទំនាក់ទំនងស្នេហាថា កំពុងមានបញ្ហា​រកាំរកូសជាមួយនឹងស្វាមី រហូតដល់មានអ្នកខ្លះល្បីថា បានចែកផ្លូវគ្នាទៀតផង។

ពេលនេះបានស្រាយបញ្ជាក់ ដូចដែលបានសង្ស័យណាស់ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ​យោងតាមគណនីបង្ហោះសារលើ Story Instagram ផ្ទាល់ ស្វាមីរបស់ ពេជ្រ សូលីកា បានប្រកាសជាផ្លូវការ ពីការចែកផ្លូវគ្នា និងបន្តដំណើរជាឪពុកម្ដាយរបស់កូនប្រុស ព្រមទាំងជាមិត្តភក្តិល្អ។ ជាចុងក្រោយលោក ក៏សូមជូនពរឱ្យ ពេជ្រ សូលីកា ជួបតែសេចក្តីសុខគ្រប់ប្រការ ដែលនាងប្រាថ្នា និងជាពិសេសឱ្យបន្តជំនះរាល់ឧបសគ្គក្នុងជីវិតផងដែរ ៕

Share This Post: