លោកជំទាវ ហ៊ុន ស៊ីណាត បញ្ជាក់ថា លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ជាអ្នកអន្តរាគមន៍ ដោះស្រាយបញ្ហាលោក ផែង វណ្ណៈ ជាមួយលោកជំទាវ
- July 15, 2022
កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក ផែង វណ្ណៈ បានចូលទៅសុំទោសលោកជំទាវ ហ៊ុន ស៊ីណាត ដល់គេហដ្ឋានរបស់លោកជំទាវ និងបានបង្ហោះសារមួយឃ្លាថា៖ “ក្រោយភ្លៀងមេឃស្រលះ ! នៅព្រឹកថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២២ ខ្ញុំបាទបានការអនុញ្ញាតពីអ្នកមីង ហ៊ុន ស៉ីណាត ចូលជួបដើម្បីធ្វើការសុំទោសអ្នកមីង និង ទទួលយកការណែនាំពីអ្នកមីងដើម្បីកែប្រែនូវចំណុចខ្វះខាតដើម្បីបន្តការងារលើបណ្ដាញសង្គមហ្វេសប៊ុកតទៅមុខទៀត ។ ក្មួយសូមគោរពជូនពរអ្នកមីង មានសុខភាពល្អ បរិបូណ៌ អាយុយឺនយូរ ដើម្បីបន្តបំរើប្រជាពលរដ្ឋតទៅទៀតក្រោមម្លប់សន្តិភាពនៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន”

ក្នុងនោះដែរលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានបង្ហាញមុខអ្នកអន្តរាគមន៍ជួយលោក ផែង វណ្ណៈ ផងដែរគឺលោក ឃ្លាំង ហួត ដែលជាអភិបាលខណ្ឌជ្រោយចង្វារផ្ទាល់តែម្តង។ លោកជំទាវ បានរៀបរាប់នៅលើ ហ្វេសប៊ុក ថា៖ “អុញ! ស្មានតែអត់ចេះរត់រកអន្តរាគមន៍ ណ្ហើយចុះដោយសារមានវត្តមានលោកក្មួយ ឃ្លាំង ហួត ជាមនុស្សម្នាក់ក្នុងសង្គមជាចាស់ទំអញ្ជើញមកដោះស្រាយរាល់បញ្ហាប្រឈមមួយចំនួនក្នុងពាក្យសម្ដី កន្លងមកគាត់មកអង្វរខ្ញុំក៏បញ្ចប់ទៅ ។ ម្យ៉ាងទៀតមីងសូមឲ្យក្មួយចេះប្រើភាសាល្អហើយដាក់មានះមិនមែនអ្វីដែលក្មួយនិយាយសុទ្ធតែត្រូវ សុទ្ធតែល្អគ្រប់ដប់ទេ ។ រៀនដាក់មានះ រៀនស្ដាប់ចាស់ៗ រៀនទទួលយកគំនិតអ្នកដទៃ រៀនឲ្យតម្លៃគេ ដើម្បីការរីកចម្រើនរបស់ក្មួយទៅអនាគតសុភាសិតបុរាណខ្មែរយើងអប់រំអោនដាក់គ្រាប់ងើយស្កក សម្ដីរបស់មីងក្មួយទទួលយកមិនទទួលយកបោះចោលចុះ”៕




- Share This Post:






