សង្គម

ហេតុតែចង់ប្លែក គូស្វាមីភរិយាបរទេស មួយគូថតរូប Pre-Wedding នៅកណ្ដាលផ្លូវ រោទិ៍ឡាន និងបង្ហុយផ្សែងពេញផ្លូវ ត្រូវគេរិះគន់យ៉ាងខ្លាំង

BY
autoadmin
July 20, 2022

ក្លាយជាប្រធានបទដ៏ល្បីមួយនៅក្នុងពិភពអនឡាញម្តងទៀត បន្ទាប់ពីគណនី Twitter @RedSkullxxx ដែលបានបង្ហោះវីដេអូឃ្លីប បង្ហាញពីទិដ្ឋភាព Pre-Wedding របស់កូនកំលោះ និងកូនក្រមុំមួយគូ ដែលថតរូបនៅកណ្តាលផ្លូវធំ ហើយក្នុង​ឃ្លីប​នោះដែរ ផ្លូវនោះក៏​ត្រូវ​បានបិទ​ដើម្បី​មិនឲ្យ​រថយន្ត​ផ្សេងធ្វើ​ដំណើរ​ឆ្លងកាត់។ ជាមួយគ្នានេះដែរ ពួកគេក៏យក​រថយន្ត​ភីកអាប់​ជា​ច្រើន​គ្រឿង​មក​ចត​កណ្តាល​ផ្លូវ រួមជាមួយនឹងការបង្កើតបរិយាកាសជុំវិញដោយបញ្ឆេះឡានរោទិ៍ទ្វេដង ដើម្បីបង្កើតផ្សែងចេញមកដែលមើលទៅហាក់ដូចជា ប្រើទឹកកកស្ងួត (Dry Ice) ឬម៉ាស៊ីនផ្សែង ដើម្បីបង្កើតរូបភាពដូចទៅនឹងដុំពពក។

គួរបញ្ជាក់ឱ្យដឹងផងដែរថា បន្ទាប់ពីឃ្លីបវីដេអូនោះបានចែករំលែកតៗគ្នាទៅបណ្តាលអោយអ្នកនិយមលេងអ៉ីនធឺណេតនាំគ្នាចូលទៅសម្តែងការរិះគន់យ៉ាងចាស់ដៃ ដោយភាគច្រើននៃការរិះគន់នោះ គឺពាក់ព័ន្ធទៅនឹងទង្វើរបស់គូស្វាមីភរិយាមួយគូនេះ ក៏ព្រោះ​គេ​មើល​ឃើញ​ថា​វា ជា​ការ​បង្ក​បញ្ហា​ ឬផលរំខានដល់​អ្នក​ដទៃ ដោយការបំពងសំឡេងរំខាន ការបំពុលដោយផ្សែង និង​មាន​បញ្ហា​ចំពោះ​អ្នក​ប្រើប្រាស់​រថយន្ត​ដែល​ប្រើ​ផ្លូវ​សាធារណៈ​ដែល​ត្រូវ​បិទ​សម្រាប់​ថត​ Pre-Wedding នៅពេល​នោះ៕

អត្ថបទ៖ Bee
ប្រភព៖ sanook

Share This Post: