សង្គម

ហាមហើយនៅមិនស្តាប់ ដាក់កម្លាំងឈរជើងប្រចាំការមួយយប់ទល់ភ្លឺតែម្តង កុំឲ្យលក់ដូរនៅលើសួនច្បារសាធារណៈ

BY
Khmernote Media
December 7, 2018

រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ២០ និង៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជេីញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ បានចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅជុំវិញសួនច្បារសម្តេចតេជោ ហ៊ុន សែន ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ព្រំប្រទល់និងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយដាក់ចេញជាគោលការណ៍ហាមមិនអនុញ្ញាតឲ្យមានការលក់ដូរនៅលើសួនច្បារសាធារណៈបន្តទៀតឡើយ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងអនាម័យល្អប្រសើរ ។

ជាវិធានការ ចំពោះមុខ ដេីម្បីទប់ស្កាត់ការលក់ដូរបែបអនាធិបតេយ្យនេះ គណៈបញ្ជាការឯកភាពខណ្ឌ បានដាក់កម្លាំងប្រជាការពារ ឈរជើងប្រចាំការមួយយប់ដល់ភ្លឺ ដោយមិនអនុញ្ញាតមានការលក់ដូរនៅលើសួនច្បារដាច់ខាត​ និងដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យឲ្យបានល្អប្រសើរ៕

ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ

Share This Post: