ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យលុបចោលកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនអិនធើណេតនៅគ្រប់បុរី ហើយបើកឲ្យក្រុមហ៊ុនអិនធើណេតនានាចូលបានដោយសេរីនៅតាមបុរីនីមួយៗ

    BY Khmernote Media August 4, 2022
    សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យលុបចោលកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនអិនធើណេតនៅគ្រប់បុរី ហើយបើកឲ្យក្រុមហ៊ុនអិនធើណេតនានាចូលបានដោយសេរីនៅតាមបុរីនីមួយៗ

    រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានធ្វើការបញ្ជាឲ្យធ្វើការលុបចោលទាំងអស់នូវកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ដល់ប្រតិបត្តិករផ្តល់សេវាអិនធើណេត នៅក្នុងបុរី ហើយត្រូវផ្តល់ឲ្យប្រតិបត្តិករនានាចូលផ្តល់អិនធើណេតិដោយសេរីនៅតាមបុរី។

    នេះជាការថ្លៃងរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។

    លោក ជា វ៉ាន់ដេត បានថ្លែងឲ្យដឹងថា លោកបានបង្កើតក្រុមការងារចំនួន ៨ ដើម្បីចុះពង្រឹងគុណភាពសេវាទូរគមនាគមន៍តាមបុរីក្នុងរាជធានីភ្នំពេញ ដែលតាមការស្រង់ទិន្នន័យមានជាង ១០០បុរីនៅក្នុងរាជធានីភ្នំពេញ ហើយលោកបានយកបុរីប៉េងហួត យកមកធ្វើជាគំរូសម្រាប់បុរីផ្សេងៗទៀត។ លោកក៏បានមានប្រសាសន៍ថា៖ «មុនខ្ញុំមកទីនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានបញ្ជាខ្ញុំថា រាល់កន្លែងទាំងអស់ដែលមានសិទ្ធិផ្តាច់មុខ អិនធើណេតនៅក្នុងបុរី លុបចោលទាំងអស់ អត់មានឲ្យទៀតទេ។ សូមឲ្យប្រតិបត្តិករទាំងយល់ដឹង និងសូមឲ្យនិយ័តករទូរគមនាគមន៍ អនុវត្តប្រសាសន៍របស់ម្តេចតេជោ អត់មានត្រូវឲ្យផ្តាច់មុខទៀត ប្រតិបត្តិករត្រូវចូលប៉ុន្មានចូលទៅ ចូលទៅតាមលទ្ធភាព»

    អត្ថបទ៖ សេម
    រូបភាព៖ CNC TV

    Share This Post: