ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសគាំទ្ររាជរដ្ឋាភិបាលលុបចោល ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់

    BY Khmernote Media August 7, 2022
    អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសគាំទ្ររាជរដ្ឋាភិបាលលុបចោល ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់

    នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានប្រកាសបញ្ជាអោយលុបចោលការដោះដូរនិងអភិវឌ្ឍន៍ តំបន់ព្រៃជុំវិញភ្នំតាម៉ៅ ក្រោយមានសំណូមពរជាច្រើនពីសំណាក់ប្រជាជនកម្ពុជា។ ក្នុងនោះដែរអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលគេស្គាល់ថាជាសេដ្ឋីអចលនទ្រព្យល្បីឈ្មោះនិងជាម្ចាស់ផលិតកម្ម Galaxy Navatra បានប្រកាសគាំទ្រ ររាជរដ្ឋាភិបាលលុបចោល ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់។

    អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរនៅលើ Facebook ថា៖ “ខ្ញុំគាំទ្ររាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់ ហើយបងប្អូនដែលស្រលាញ់កូនឈើអាចមកដាំ កូនឈើជាមួយខ្ញុំ”៕

    Share This Post: